គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា

គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែល​បានបើកការដ្ឋានកាលពីចុងខែ​ ឧសភា កន្លងទៅនេះ​ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។

ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោ​ង​នេះមានទីតាំងស្ថិតនៅ​ក្នុង​ សង្កាត់ព្រៃធំ​ ក្រុងកែប ដែលកំពុងសសាងសង់​ឡើង​ក្រោម​ឥណទាន​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

សម្រាប់​ជំហាន​​ទី​ ១ ​នៃគម្រោង​ ក្រុមការងារបាន​​សាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉ែត ទទឹង ៧ ម៉ែត្រ រួម​ទាំង​សំណង់​សិល្ប​ការ្យ​មួយ​ចំនួនផងដែរ។ ដោយឡែក សម្រាប់​ជំហានទី២ រួមមានការ​​សាងសង់ អាង​ស្ទុក​សំរាម ចំនួន ៣ កន្លង ដែល​មក​ដល់​បច្ចុប្បន្ន​សម្រេច​បាន​ទាំង​ស្រុង​ហើយ​ដែរ​។

ក្រៅពីនេះ ក្រុមការងារ ក៏កំពុង​សាងសង់អាគារញែកសំរាម​ អគារបុគ្គលិក និង​ការអ៊ុតកៅស៊ូ​បាតអាងស្តុក​សំរាម​ផងដែរ ។​

គួរបញ្ជក់ផងដែរថា ទីលានចាក់សំរាមនេះគ្រោង​នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែតុលា ខាងមុខ ដែលនឹង​មាន​សមត្ថភាព​អាច​ស្ទុក​សំរាម​បានរយៈពេល២០ឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]