ត្រឹមខែកុម្ភ: ឆ្នាំ២០២៣ CGCC ផ្តល់កម្ចីជាង ១០០លានដុល្លារ ដល់ជាង ១​ម៉ឺនអាជីវកម្ម

គិតត្រឹមចុងខែកុម្ភ: ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានជូនដល់ ១១៥៥ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១០៤,៩ លានដុល្លារអាមេរិក។ នេះបើតាម CGCC បានឱ្យដឹងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

ទំហំឥណទាននេះ មានការកើនឡើងចំនួន ១៥,៩លានដុល្លារអាមេរិក បើធៀបនឹងត្រឹមឆ្នាំ២០២២ មានតែ ៨៩លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ (អានបន្ថែម)

ក្នុងនោះ ក្រុមហ៊ុន/អាជីវកម្មធុនធំមានចំនួន ៨១ រីឯសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមមានចំនួន ១០៧៤មូលដ្ឋាន ខណៈប្រភេទកម្ចីមានទ្រព្យធានាមាន ៤១០មូលដ្ឋាន និងគ្មានទ្រព្យធានាមានចំនួន ៧៤៥មូលដ្ឋាន។

បន្ថែមពីនេះ CGCC បានបញ្ជាក់ដែរថា គិតត្រឹមខែថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សន្និធិឥណទានដែលមានការធានាមានចំនួន ៨១,៦លានដុល្លារអាមេរិក ដោយឡែកសន្និធិទំហំការធានាឥណទានមានចំនួន ៥៨,៩លានដុល្លារអាមេរិក។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]