រដ្ឋសម្រេចលុបអនុក្រឹត្យថ្មី ប្រើអនុក្រឹត្យចាស់វិញ ដើម្បីពង្រឹងការពារត្រីផ្សោតដែលជិតផុតពូជ

រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងកំណត់ឱ្យអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីការពារការស្លាប់ជាបន្តបន្ទាប់នៃសត្វផ្សោតក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ នេះបើតា​មអនុក្រឹត្យលេខ ៨៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

ការសម្រេចនេះ ធ្វើឡើងក្រោយពីមើលឃើញថា ការអនុវត្តនូវអនុក្រឹត្យថ្មី ពីខែកុម្ភៈ រហូតមកដល់ខែមេសានេះ ក៏នៅតែមានសត្វផ្សោតស្លាប់ជាបន្តបន្ទាប់ ហើយជាមួយគ្នានឹងការប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារផងដែរ។ (អានបន្ថែម)

សម្តចនាយករដ្ឋមន្រ្តីបានលើកឡើងថា សម្តេចបានអនុញ្ញាតឱ្យបងប្អូនប្រជានេសាទធ្វើការរាយមងឡើងវិញ នៅតំបន់ការពារសត្វផ្សោត ប៉ុន្តែហាមដាច់ខាតការរាយមងក្រឡាធំ និងប្រើឧបករណ៍ឆក់ ដែលនឹងនាំឱ្យបាត់បង់សត្វផ្សោតដែលជាសត្វជិតផុតពូជ។

ជាមួយនឹងបញ្ហានេះ សម្ដេចបញ្ជាក់ថា៖ «បញ្ហាអន្លង់ដែលសត្វផ្សោតរស់នៅ ដែលមួយផ្នែកគ្របដណ្ដប់នៅក្នុងខេត្តក្រចេះ និងមួយផ្នែកទៀតនៅក្នុងខេត្តស្ទឹងត្រែង ដោយសារសត្វផ្សោតនេះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការជាប់មង»។

សម្តេចបន្ត សម្តេចបានសម្រេចជ្រើសរើសយកវិធានការមួយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវជម្រើសចំនួន៥ ប៉ុន្តែជម្រើសទី ១ លុបចេញនូវអនុក្រឹត្យថ្មី និងអនុវត្តន៍អនុក្រឹត្យចាស់។

ជាមួយនឹងជម្រើសនេះ សម្តេចបានណែនាំឱ្យពង្រឹងនូវការគ្រប់គ្រងចំពោះឧករណ៍នេសាទដូចជា មងក្រឡាធំ រួមជាមួយនិងការឆក់ ដែលបណ្ដាលឱ្យមានស្លាប់សត្វផ្សោត និងណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ មានការគិតគូរឡើងវិញ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរនេះ គឺធ្វើឡើងដើម្បីធានាបាននូវនិរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែងពីកត្តាផ្សេងៗនោះ។

គួរបញ្ជាក់ថា បើតាមអនុក្រឹត្យចាស់ ការនេសាទ ដែលអាចអនុញ្ញាតបាន លុះត្រាតែការធ្វើនេសាទនោះ ដោយប្រើឧបករណ៍មងក្រឡាតូចជាង ៤សង់ទីម៉ែត្រ ឬ ៤ហ៊ុន ដែលមានម្ចាស់ ឬអ្នកនេសាទនៅឃ្លាំមើល នៅក្នុងតំបន់ទ្រនាប់រដូវប្រាំង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]