កំពង់ផែលំដាប់អន្តរជាតិ នៅគិរីសាគរ-កោះកុង នឹងដាក់ដំណើរការដើមឆមាសទី២ឆ្នាំនេះ

កំពង់ផែ​សមុទ្រ​លំ​​ដាប់​អន្តរជាតិ​ទី​១ នៅ​ខេត្តកោះកុង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុនឯកជន គ្រោង ​បើក​ដំណើរការ​នៅ​ពាក់កណ្តាលឆ្នាំនេះ ខណៈរដ្ឋបាលខេត្តកំពុងពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែ។

លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុន កាលពីដើមខែឧសភា ដើម្បីពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែឱ្យស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា និងបន្តសហការ ជាមួយក្រុមហ៊ុន ដើម្បីរៀបចំសំណើរទៅក្រសួងពាក់ព័ន្ធ និងទីស្តីការគណៈរដ្ឋមន្រ្តី។

លោកស្រី​លើកឡើងថា ៖ “រដ្ឋបាលខេត្ត នឹងរៀបចំលិខិតគាំទ្រ ដើម្បីបើកដំណើរការជាផ្លូវការរបស់កំពង់ផែអន្តរជាតិតារាសាគរ”។

វិនិយោគដោយក្រុមហ៊ុន Koh Kong Port Management កំពង់ផែនេះ ស្ថិតនៅក្នុង​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង និងមាន​សមត្ថភាព​ផ្ទុក និង​ផ្ទេរ​ទំ​​និ​ញ​រាប់ម៉ឺន​តោន​ក្នុង ​១ ​ឆ្នាំៗ​។​

ជាមួយគ្នានេះដែរ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុងក៏បានបញ្ជាក់ដូចគ្នានេះដែរថា កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ) នៅខេត្តកោះកុង គ្រោងបើកដំណើរការនៅដើមឆមាសទី២ ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយកាសែត ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី៥ ខែឧសភា ២០២៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]