ឆ្នាំ២០២៣ ខេត្តព្រះសីហនុមានអត្រាពលរដ្ឋភាពក្រីក្រ ថយចុះ ១,៦៨%

គិតត្រឹមឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ មានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលធ្វើឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការថយចុះមកត្រឹម ១,៦៨ភាគរយ ខណៈរដ្ឋកំពុងបន្តជំរុញនូវការដាក់ចេញវិធានការច្បាប់ និងយុទ្ធសាស្ត្រដើម្បីបង្កើនការអភិវឌ្ឍន៍ខេត្តមួយនេះបន្ថែមទៀតផងដែរ។

នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបានលើកឡើងថា ក្នុងឆ្នាំ២០២៣ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ក្នុងខេត្តព្រះសីហនុមានចំនួន ៤.៦០២ដុល្លារ និងមានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលនាំឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះថយចុះមកត្រឹម ១,៦៨ភាគរយ។

សិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, តំណាងកំពង់ផែខេត្តព្រះសីហនុ, តំណាងសភាពាណិជ្ជកម្មខេត្ត, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្ត សរុបចំនួន ៨៦រូប។

ជាមួយគ្នានេះ ឯកឧត្តម យុន ហេង ក៏បានបញ្ជាក់ដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍រាជធានី/ខេត្ត ពិសេសខេត្តព្រះសីហនុ រដ្ឋាភិបាលបានដាក់ចេញនូវច្បាប់យុទ្ធសាស្ត្រដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការប្រកួតប្រជែង ដើម្បីទាក់ទាញនិងលើកទឹកចិត្តដល់វិនិយោគគិនដែលជាការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២កន្លងទៅនេះ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះរហូត ១,៨៦ភាគរយ នេះបើតាមប្រភពដដែលខាងលើ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]