រដ្ឋាភិបាលកម្ពុជា សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ បង្កើតជាក្រុងកំពង់សោម

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុង​កំពង់សោម ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ដកយក​ឃុំ​ចំនួន ៥ ចេញ​ពី​ស្រុក​ព្រៃនប់។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ឃុំទាំង៥នោះរួមមាន ឃុំរាម ឃុំបិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និងអូរជ្រៅ។

ជាមួយគ្នានេះដែរ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់​ក្នុង​អនុក្រឹត្យលេខ២០១អនក្រ.បក ថា ទីតាំង​រដ្ឋបាល​ក្រុង​កំពង់សោម នឹងត្រូវ​ស្ថិត​ក្នុង​សង្កាត់​រាម។ ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសាលាក្រុងកំពង់សោម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំទាំង៥ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម ត្រូវបានបង្កើតថ្មីមកជំនួស។

ជាងនេះទៅទៀត រដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានណែនាំឲ្យអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

គួរ​ជម្រាប​ជូន​ថា ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ក្រុង និង​ស្រុក​ចំនួន​បី។ ក្រុង​ទាំង​ពីរ​គឺ​ក្រុង​ព្រះសីហនុ និង​កោះរ៉ុង ចំណែក​ស្រុក​ចំនួន​បី គឺ​ស្រុក​ព្រៃនប់ កំពង់សិលា និង​ស្ទឹងហាវ។ ជាមួយនឹងការបង្កើតក្រុងកំពង់សោម នាពេលឆាប់ៗខាងមុខនេះ ខេត្តនឹងមានក្រុងថ្មីមួយបន្ថែមទៀត ដែលជាក្រុងទី៣ នៅក្នុងខេត្តព្រះសីហនុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]