ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ចំនួន២ខ្សែ ក្នុងខេត្តបាត់ដំបង សង់បានជិត ៦០%

ផ្លូវជនបទ ប្រភេទក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ចំនួន២ខ្សែ ក្នុងខេត្តបាត់ដំបង សាងសង់បានជិត៦០% ហើយ។ នេះបើយោងតាមឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទចំនួន ២ខ្សែ នៅក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍មុន។

ផ្លូវជនបទចំនួន ២ខ្សែ នៅក្នុងខេត្តបាត់ដំបង រួមមាន៖ ខ្សែទី១៖ ឈ្មោះផ្លូវ NR.57B1-រូងជ្រៃ ជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង មានប្រវែងសរុប ៩,៩០៧គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិរូងជ្រៃ ឃុំរូងជ្រៃ ទៅដល់ភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល ដោយមានអ្នកទទួលផលផ្ទាល់ចំនួន ១ ៦៧២គ្រួសារ ស្មើនឹង ៥ ៣១៨នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៥ ៥៦០គ្រួសារ ស្មើនឹង ៣០ ៨៧៥នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាព ៥៧% ហើយគ្រោងនឹងបញ្ចប់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ នេះ។

និងខ្សែទី២៖ ឈ្មោះផ្លូវ NR.57B-រូងជ្រៃ ជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង មានប្រវែងសរុប ១០,៤០៤គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ទៅដល់ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ដោយមានអ្នកទទួលផលផ្ទាល់ចំនួន ២ ១២៦គ្រួសារ ស្មើនឹង ៩ ៥៥៤នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ០៨៧គ្រួសារ ស្មើនឹង ៤ ៣៥៩នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាព ៥៤% ហើយគ្រោងនឹងបញ្ចប់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ នេះ។ ជារួមដោយផ្លូវទាំងពីរខ្សែនេះ ប្រទាក់ក្រឡាភ្ជាប់គ្នាមានប្រវែងសរុប ជាង ២០គីឡូម៉ែត្រ ដូចនេះ ផ្លូវទាំងពីរនឹងផ្តល់ផលប្រយោជន៍ផ្ទាល់ជូនប្រជាជនចំនួនសរុប ៣ ៧៩៨ គ្រួសារ ស្មើនឹង ១៤ ៨៧២នាក់ និងប្រយោលប្រមាណ ៦ ៦៤៧គ្រួសារ ស្មើនឹង ៣៥ ២៣៤នាក់។

ផ្លូវទាំង២ខ្សែ ខាងលើនេះ ត្រូវបានអនុវត្តដោយ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)៕

default
default
- Video Advertisement -

ព័ត៌មានដែលទាក់ទង

សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា សម្រេចជិត៩០% គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អ […]

ត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតតាមមូលដ្ឋាននៅកម្ពុជា សម្រេចជិត ៩០%

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អ […]

កម្ពុជាដាក់ឱ្យប្រើប្រាស់ផ្លូវជនបទ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវ ៧ខ្សែទៀត ប្រវែង ៣៦គីឡូម៉ែត្រ នៅខេត្តតាកែវ

ផ្លូវថ្មីជាង ៧៧ គីឡូម៉ែត្រ ត្រៀមជំរុញសេដ្ឋកិច្ចជនបទនៅខេ […]

សមិទ្ធិផលថ្មីក្នុងខេត្តត្បូងឃ្មុំ៖ ផ្លូវ១ខ្សែ បើកដំណើរការសាងសង់ ខណៈផ្លូវ ៩ខ្សែ បានបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់

ផ្លូវជនបទ ប្រវែង ៦, ៣០គីឡូម៉ែត្រ(គ.ម) បានចាប់ផ្តើមដំណើរ […]

គិតដល់ពេលនេះ៖ ខេត្តស្វាយរៀងអភិវឌ្ឍផ្លូវជនបទបានចំនួន ៧៧១ខ្សែ ប្រវែងជិត ៣ពាន់គីឡូម៉ែត្រ

ខេត្តស្វាយរៀងកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេ […]

រដ្ឋកំណត់យកភូមិល្វា ក្នុងខេត្តបាត់ដំបង អភិវឌ្ឍទៅជាភូមិគំរូគន្លឹះរបស់កម្ពុជា

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ជនបទ រដ្ឋាភិប […]