តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើនក្នុងការពង្រឹងការគ្រប់គ្រងគម្រោងសំណង់ឱ្យកាន់តែមានប្រសិទ្ធភាព និងមានល្បឿនលឿនជាងមុន តាមរយៈកម្មវិធី iTwin Engage

iTwin Engage គឺវេទិកាសម្រាប់បង្ហាញទិន្នន័យគម្រោងជារូបភាពអន្តរកម្ម (immersive visualization) ក្នុងពេលជាក់ស្តែង។ កម្មវិធីនេះរួមបញ្ចូលទិន្នន័យពី Digital Twin, ម៉ូឌែល BIM, Reality Data, គំរូវិស្វកម្ម និងកាលវិភាគសំណង់ 4D ទៅក្នុង Digital Twin តែមួយ ដែលមានការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ដើម្បីផ្តល់ភាពយល់ដឹងកាន់តែច្បាស់អំពីគម្រោងដែលមានភាពស្មុគស្មាញ។

តាមរយៈការប្រើកម្មវិធីនេះ អ្នកពាក់ព័ន្ធអាចស្វែងយល់អំពីការរចនាគម្រោង ប្រៀបធៀបជម្រើសផ្សេងៗ មើលលំដាប់ដំណើរការសាងសង់ និងវាយតម្លៃផលប៉ះពាល់ទៅលើប្រតិបត្តិការ និងសហគមន៍ជុំវិញបានក្នុងពេលជាក់ស្តែង ជាជាងការប្រើរបាយការណ៍បែបធម្មតាដែលដាច់ដោយឡែកពីគ្នា។

ការមើលឃើញ និងគ្រប់គ្រងគម្រោងដោយអាចមើលឃើញរូបភាពជាក់ស្ដែងដូចពិតនេះ ជួយពន្លឿនការអនុម័តគម្រោង កាត់បន្ថយការយល់ច្រឡំ និងការងារកែសម្រួលឡើងវិញ ព្រមទាំងគាំទ្រការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

Bentley បានឱ្យដឹងថា អង្គភាពដែលប្រើប្រាស់ Digital Twin ដែលមានទិន្នន័យភ្ជាប់គ្នា និងការបង្ហាញទិន្នន័យជារូបភាពអន្តរកម្ម អាចបង្កើនកិច្ចសហការរវាងក្រុមបច្ចេកទេស ថ្នាក់ដឹកនាំ ម្ចាស់គម្រោង និងសហគមន៍ ដែលជួយឱ្យការសម្រេចចិត្តលើគម្រោងហេដ្ឋារចនាសម្ព័ន្ធមានល្បឿនលឿន និងប្រកបដោយទំនុកចិត្តនៅគ្រប់ដំណាក់កាលនៃវដ្តជីវិតគម្រោង។

ឧទាហរណ៍ដ៏សំខាន់មួយគឺ​គម្រោងរបស់នាយកដ្ឋានដឹកជញ្ជូននៅប្រទេសអាមេរិក។ គម្រោងកំពុងប្រឈមនឹងការសម្រេចចិត្តលើការកែប្រែគម្រោងផ្លូវបំបែកកម្រិតខ្ពស់ដ៏ស្មុគស្មាញ ដែលមានតម្លៃរហូតដល់រាប់រយលានដុល្លារ។

ភស្តុតាងដែលមានគឺរបាយការណ៍ប្រវែង ៥០០ទំព័រ និងរូបភាពគំរូ 3D មួយចំនួនដែលហួសសម័យ។ ទោះបីជាក្រុមការងារបានពន្យល់អំពីគម្រោងយ៉ាងក៏ដោយ អ្នកស្ដាប់ដែលពាក់ព័ន្ធនឹងគម្រោង នៅតែពិបាកស្រមៃអំពីផលប៉ះពាល់ទៅលើលំហូរចរាចរណ៍ អចលនទ្រព្យនៅជាប់តំបន់គម្រោង និងបញ្ហានានា។

ដោយមិនអាចមើលឃើញការរចនាក្នុងបរិបទជាក់ស្តែង ការសម្រេចចិត្តប្រកបដោយទំនុកចិត្តក្លាយជារឿងស្ទើរតែមិនអាចទៅរួច។ ប៉ុន្តែក្រោយងាកមកប្រើកម្មវិធី​ Bentley គ្រប់យ៉ាងអាចពន្យល់បានយ៉ាងងាយ ហើយការសម្រេចចិត្តក៏លឿនជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]