Bentley Systems បង្ហាញភាពច្នៃប្រឌិតសំណង់ឌីជីថលថ្មីៗនៅកម្មវិធី Infrastructure Week

នៅក្នុងកម្មវិធី Infrastructure Week ឆ្នាំ ២០២៦ ដែលធ្វើឡើងនៅអាមេរិចកាលពីថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានគូសបញ្ជាក់ថាកម្មវិធីសំណង់ឌីជីថលគឺអាចជួយដោះស្រាយបញ្ហាខ្វះតម្លាភាព និងការមិនចុះសម្រុងគ្នានៃក្រុមការងារដែលត្រៀមឯកសារក្នុងការិយាល័យ និងក្រុមហ៊ុនដែលធ្វើក្នុងការដ្ឋានជាក់ស្ដែង បានយ៉ាងមានប្រសិទ្ធភាព។

ទោះបីជាបច្ចេកវិទ្យាវិស្វកម្មសម័យថ្មីៗបានជួយធ្វើការរចនាប្លង់ ឬធ្វើផែនការគម្រោងបានងាយជាងមុនក៏ដោយ តែការសាងសង់ជាក់ស្តែងនៅតែមានភាពយឺតយ៉ាវ ដោយសារឧបសគ្គនៃភាពមិនស៊ីគ្នានៃក្រុមការងារ កង្វះតម្លាភាព និងពិសេសការងារស្នើសុំលិខិតអនុញ្ញាតបែបផ្លូវច្បាប់បែបមិនទាន់សម័យ។ Bentley Systems កំពុងជួយដោះស្រាយបញ្ហាទាំងនេះ។

បច្ចេកវិទ្យាជួយធ្វើទំនើបកម្មប្រព័ន្ធហួសសម័យ និងផ្តល់ “ប្រភពនៃព័ត៌មានតីពិត” ដើម្បីបង្កើនតម្លាភាពនៅទូទាំងភ្នាក់ងារសហព័ន្ធ រដ្ឋ និងក្រុងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។

ដំណោះស្រាយឌីជីថលរបស់ Bentley ត្រូវបានរចនាឡើងដើម្បីធ្វើទំនើបកម្មប្រព័ន្ធដែលហួសសម័យទាំងនេះ ដោយនាំមកនូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជាងមុន។

ចំណុចស្នូលនៃវិធីសាស្ត្រនេះគឺ  Digital Twins ដែលជាគំរូនិម្មិត 3D ដ៏ស៊ីជម្រៅសម្រាប់ប្រមូលផ្តុំទិន្នន័យគម្រោង ដូចជាលក្ខណៈបច្ចេកទេសនៃការរចនា ប្រវត្តិបរិស្ថាន និងព័ត៌មានផ្នែកបទប្បញ្ញត្តិនានា នៅក្នុងប្រព័ន្ធរស់រវើកតែមួយ។

តាមរយៈការផ្តល់នូវប្រភពព័ត៌មានតែមួយដែលត្រឹមត្រូវ គំរូទាំងនេះជួយឱ្យភាគីពាក់ព័ន្ធទាំងអស់ទទួលបានព័ត៌មានដែលដូចគ្នា ដែលជួយសម្រួលដល់ដំណើរការស្នើសុំលិខិតអនុញ្ញាតដ៏ស្មុគស្មាញ។

លើសពីនេះ Bentley កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីពន្លឿនពេលវេលានៃគម្រោង។ កម្មវិធីដែលប្រើបច្ចេកវិទ្យា AI របស់ពួកគេអាចវិភាគឯកសារដាក់ស្នើអំពីផលប៉ះពាល់បរិស្ថានភ្លាមៗ ដើម្បីផ្ទៀងផ្ទាត់ការអនុលោមតាមលក្ខណៈវិនិច្ឆ័យចាំបាច់ ដោយកំណត់អត្តសញ្ញាណបញ្ហាដែលកើតមានមុនពេលឯកសារនោះទៅដល់អ្នកពិនិត្យជាមនុស្ស ដែលជួយសន្សំសំចៃពេលវេលារដ្ឋបាលរាប់ខែ។

តាមរយៈការដោះស្រាយភាពស្មុគស្មាញទាំងនេះ  Bentley ក៏មានគោលបំណងចង់ជួយសហរដ្ឋអាមេរិកឱ្យទទួលបានផលប្រយោជន៍ជាអតិបរមាពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់ការប្រកួតប្រជែងសេដ្ឋកិច្ច និងផ្តល់នូវគម្រោងចាំបាច់សម្រាប់សេដ្ឋកិច្ចសតវត្សទី ២១ ផងដែរ។

ម៉ូដែល 3D និងទិន្នន័យដែលបានភ្ជាប់បានជួយជំរុញគម្រោងឆ្លងកាត់ទន្លេ I-95 Rappahannock នៅភាគខាងជើងរដ្ឋ Virginia។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]