Bentley ដាក់បញ្ចូល AI ថ្មីក្នុងកម្មវិធី STAAD របស់ខ្លួន! AI នេះគ្មានពាក្យថា “ប្រហែល” ទេ គឺច្បាស់១០០%

Bentley Systems ថ្មីៗនេះបានបញ្ចូល AI បែបថ្មីដែលមានភាពជាក់លាក់ខ្ពស់ ទៅក្នុងកម្មវិធីជាច្រើនរបស់ខ្លួន។ តាមរយៈការប្រើប្រាស់ Model Context Protocol (MCP) ភ្នាក់ងារ AI ថ្មីនេះ គឺមានសមត្ថភាពខុសពី AI ទូទៅធម្មតា ពោលគឺមានចំណេះដឹងផ្នែកសំណង់ខ្ពស់ និងអាចអនុវត្តលំហូរការងាររចនាសម្ព័ន្ធដ៏ស្មុគស្មាញបាន។

AI ថ្មីនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏សំខាន់ក្នុងវិស័យសំណង់។ AI នេះ ត្រូវបានបង្វឹកមកយ៉ាងល្អ ដោយការធ្វើការគឺមិនមានសិទ្ធិខុសបានទេ ឬមិនអាចផ្ដល់ចម្លើយថា “ប្រហែល” បានទេ។  វានឹងផ្ដល់ចម្លើយដែលច្បាស់លាស់ ១០០% និងមានតម្លាភាពបំផុត  ទិសដៅដើម្បីពង្រឹងសុវត្ថិភាព និងប្រសិទ្ធភាពហេដ្ឋរចនាសម្ព័ន្ធ។

ចំណុចស្នូលនៃការផ្លាស់ប្ដូរនេះគឺផ្ដោតលើ STAAD ដែលជាឧបករណ៍វិភាគរចនាសម្ព័ន្ធដ៏ល្បីល្បាញរបស់ Bentley។ តាមរយៈការភ្ជាប់ AI ដោយផ្ទាល់ទៅនឹងប្រព័ន្ធវិស្វកម្មដែលបានផ្ទៀងផ្ទាត់របស់ STAAD កម្មវិធីនេះអាចធ្វើស្វ័យប្រវត្តិកម្មលើកិច្ចការដែលទាមទារជំនាញខ្ពស់ និងដដែលៗ ដូចជាការធ្វើ Slab-wall meshing ជាដើម តាមរយៈការបញ្ជាដោយភាសាធម្មតាៗ។

កិច្ចសហការនេះជួយឱ្យវិស្វករកាត់បន្ថយការគណនាដ៏ស្មុគស្មាញ ហើយងាកមកផ្ដោតលើការសម្រេចចិត្តសំខាន់ៗជាងនេះវិញ។

នៅក្នុងការធ្វើតេស្តលើគំរូផលិតកម្មនាពេលថ្មីៗនេះ AI ថ្មីនេះ បានបង្កើនប្រសិទ្ធភាពការងារយ៉ាងខ្លាំង ដោយកាត់បន្ថយទម្ងន់ដែក 40% តាមរយៈការវិភាគយ៉ាងរហ័សលើទម្រង់ធរណីមាត្រ និងសម្ភារៈផ្សេងៗ។ នេះក៏បានជួយកាត់បន្ថយថ្លៃដើមគម្រោងយ៉ាងច្រើន និងបង្កើនចីរភាពផងដែរ។

ចំណុចសំខាន់នៃការដាក់ឱ្យដំណើរការ AI ថ្មីនេះ គឺការប្តេជ្ញាចិត្តរបស់ Bentley ចំពោះសុវត្ថិភាពទិន្នន័យ និង iTwin Platform ដែលជាការរៀបចំទិន្នន័យដែលនៅរាយប៉ាយឱ្យទៅជាទម្រង់ដែលអាចប្រើប្រាស់ជាមួយ AI បាន។

Bentley បញ្ជាក់យ៉ាងច្បាស់ថា ទិន្នន័យអ្នកប្រើប្រាស់ និងកម្មសិទ្ធិបញ្ញានៅតែជាទ្រព្យសម្បត្តិផ្តាច់មុខរបស់ក្រុមហ៊ុនវិស្វកម្ម ហើយមិនត្រូវបានយកទៅប្រើសម្រាប់បង្ហាត់ AI ទូទៅឡើយ។

មូលដ្ឋានគ្រឹះនៃទំនុកចិត្តនេះ គឺជួយឱ្យក្រុមហ៊ុននានាប្រើប្រាស់ជំនាញពិសេសរបស់ខ្លួន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនសម្រាប់ពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អឺរ៉ុបបង្ហាញមហិច្ឆតាអនុវត្តហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងខ្នាតធំ​​ ខណៈ Bentley​ ប្ដេជ្ញាជួយ

នៅក្នុងសន្និសីទ WindEurope 2026  ប្រទេសនៅអឺរ៉ុបបានកំណត់ […]

មកស្គាល់ពីកម្មវិធី ៥ ដែលត្រូវបានប្រើដើម្បីសង់គម្រោងខ្នាតយក្សមួយនៅឥណ្ឌា

ក្រុមហ៊ុនសាជីវកម្មផ្លូវដែកក្រោមដីដេលី (DMRC) ថ្មីៗនេះបា […]

គម្រោងសំណង់បន្ថយចំណាយរាប់លានដុល្លារ ដោយប្រើកម្មវិធីឆ្លាតវៃទាំងនេះ…

ក្រុមហ៊ុន Bentley Systems និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែ […]

មរតកភណ្ឌអនាគត Noida: អាកាសយានដ្ឋាន Jewar កំណត់គោលដៅក្លាយជាអាកាសយានបៃតងរបស់ឥណ្ឌា

នេះជារបៀបដែលគំរូឌីជីថល 3D បង្ហាញពីការគ្រប់គ្រងទឹកប្រកបដ […]

មណ្ឌលកំសាន្ត Himalayan Bungy សាងសង់ប៉មខ្ពស់ជាងគេនៅឥណ្ឌា នាំអ្នកទេសចរណ៍ផ្សងព្រេងទៅកាន់ទីខ្ពស់បំផុតមិនធ្លាប់មាន

ក្រុមហ៊ុន Sketeton ជាក្រុមហ៊ុនទីប្រឹក្សាគ្រឿងបង្គុំបានជ […]