Bentley Systems កំពុងជួយធ្វើទំនើបកម្មបណ្តាញអគ្គិសនីដ៏ចំណាស់របស់អាមេរិក

ក្រុមហ៊ុន Bentley Systems កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងផែនជាតិរៀបចំ និងធ្វើទំនើបកម្មបណ្ដាញអគ្គិសនីដ៏ចាស់នៅទូទាំងប្រទេសអាមេរិកដោយបច្ចេកវិទ្យាថ្មីហៅថា Power Line Systems (PLS) របស់ខ្លួន។ បច្ចេកវិទ្យានេះជាក់ស្ដែងគឺត្រូវបានប្រើប្រាស់ក្នុងកិច្ចការរចនាបណ្តាញខ្សែបញ្ជូនអគ្គិសនីថ្មីៗរហូតដល់ ៩៥% នៅទូទាំងសកលលោក។

ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការអគ្គិសនីពីមជ្ឈមណ្ឌលទិន្នន័យ AI និងការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងប្រទេស ឧបករណ៍ឌីជីថល (Digital Twin) និងឧបករណ៍ពិសោធន៏ (Simulation) របស់ Bentley កំពុងជួយកាត់បន្ថយពេលវេលារចនាពីច្រើនខែមកនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

នេះគឺជារបកគំហើញបច្ចេកទេសដ៏សំខាន់ ដើម្បីជម្នះភាពយឺតយ៉ាវនៃហេដ្ឋារចនាសម្ព័ន្ធដែលបានជាប់គាំងអស់ជាច្រើនទសវត្សរ៍។

ឧបសគ្គចម្បងសម្រាប់ការធ្វើទំនើបកម្មបណ្តាញអគ្គិសនី គឺដំណើរការសុំច្បាប់អនុញ្ញាតដ៏ស្មុគស្មាញ ដែលអាចធ្វើឱ្យគម្រោងនានាត្រូវពន្យារពេលអស់ជាងដប់ឆ្នាំ។

កម្មវិធីរបស់ Bentley ជួយដោះស្រាយភាពយឺតយ៉ាវទាំងនេះ ដោយការបញ្ជូលគ្នានូវរូបភាពផ្កាយរណប ទិន្នន័យភូមិសាស្ត្រ និងការគណនាផ្អែកលើរូបវិទ្យាទៅក្នុងប្រព័ន្ធតែមួយ។

វាជួយឱ្យវិស្វករកាត់បន្ថយដំណាក់កាលរចនាបច្ចេកទេសឱ្យនៅត្រឹមមួយចំណែកតូច បើធៀបនឹងការប្រើប្រាស់ពេលវេលានាពេលកន្លងមក។

ក្រៅពីល្បឿន Bentley កំពុងផ្លាស់ប្តូរការចូលរួមពីសហគមន៍តាមរយៈតម្លាភាព។ កម្មវិធីនេះអាចបង្កើតជម្រើសផ្លូវខ្សែបញ្ជូនជាច្រើនក្នុងពេលភ្លាមៗ និងប្រើប្រាស់បច្ចេកវិទ្យា Augmented Reality (AR) ដើម្បីបង្ហាញអ្នកពាក់ព័ន្ធឱ្យឃើញច្បាស់ថា បង្គោលអគ្គិសនីនឹងមានរូបរាងបែបណានៅក្នុងតំបន់របស់ពួកគេ។

ការបង្ហាញរូបភាពប្រកបដោយភាពច្បាស់លាស់កម្រិតខ្ពស់នេះ ជួយលុបមន្ទិលសង្ស័យរបស់សាធារណជន ហើយងាកមកជឿជាក់លើគម្រោងដោយផ្អែកលើទិន្នន័យជាក់លាក់។

ប្រព័ន្ធរបស់ Bentley ក៏មានមុខងារស្វ័យប្រវត្តិកម្មក្នុងការអនុលោមតាមក្រមសុវត្ថិភាពអគ្គិសនីជាតិផងដែរ ដោយធានានូវគម្លាតសុវត្ថិភាពច្បាស់លាស់សម្រាប់ផ្លូវហាយវ៉េ និងទន្លេ។

គួរបញ្ជាក់ផងដែរថា ឧបករណ៍ទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ (HVDC) ដែលចាំបាច់សម្រាប់បញ្ជូនថាមពលកកើតឡើងវិញនៅទូទាំងប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

តើមានអ្វីពិសេសនៅក្រោយកម្មវិធី OpenBridge Designer? មិនមែនគ្រាន់តែជាកូដនោះទេ

អ្នកជំនាញពីក្រុមហ៊ុន Bentley កាលពីថ្មីៗ បានលើកឡើងថាកម្ម […]

គម្រោងសង់ផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូរបស់អ៊ីតាលី ប្រើប្រាស់បច្ចេកវិទ្យាអ្វីខ្លះ?

ប្រទេសអ៊ីតាលីកំពុងអនុវត្តគម្រោងធ្វើទំនើបកម្មផ្លូវដែកដ៏ធ […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]