Bentley បង្ហើបពីកកម្មវិធីសំខាន់ ២ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍

ខោនធី Sherburne នៃរដ្ឋ Minnesota នៅសហរដ្ឋអាមេរិក បានបង្កើតផែនការគ្រប់គ្រង និងដោះស្រាយបញ្ហាចរាចរណ៍របស់ខ្លួនបានដោយជោគជ័យ តាមរយៈការប្រើប្រាស់កម្មវិធីទំនើបចំនួន ២ ពី Bentley Systems។

ក្រុមហ៊ុនប្រឹក្សាយោបល់ SRF ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ បានអនុវត្តវិធីសាស្ត្របង្កើតគំរូបែប Mesoscopic ដោយប្រើប្រាស់ Bentley OpenPaths Patterns និង Bentley OpenPaths DYNAMEQ រួមជាមួយនឹង big data។

ដំណោះស្រាយឌីជីថលនេះ បាន និងកំពុងជួយឱ្យអ្នករៀបចំផែនការអាចធ្វើការដោះស្រាយបញ្ហាដោយមានប្រសិទ្ធភាព ដោយអាចមើលផែនទីដូចពិតដែលព័ត៌មានលម្អិតចាំបាច់គ្រប់យ៉ាងនៃស្ថានភាពផ្លូវ និងលំហូរចរាចរណ៍បាន។

ជាក់ស្ដែង Bentley OpenPaths Patterns ត្រូវបានប្រើជាមូលដ្ឋានគ្រឹះទិន្នន័យនៃគម្រោង ដោយព័ត៌មានអំពីទិន្នន័យនៃការប្រើប្រាស់បណ្តាញផ្លូវថ្នល់ជាក់ស្ដែង និងបរិមាណចរាចរណ៍មធ្យមបានភ្លាមៗ។

ការផ្ដល់ទិន្នន័យទាំងនេះគឺជួលុបបំបាត់តម្រូវការក្នុងការប្រមូលទិន្នន័យដោយដៃរាប់ខែ ដែលជួយកាត់បន្ថយពេលវេលា និងការចំណាយទៅលើគំរូដ៏ស្មុគស្មាញនេះបានយ៉ាងច្រើន។

លើសពីនេះ តាមរយៈការបញ្ចូលទិន្នន័យ Big Data ទៅ Bentley OpenPaths DYNAMEQ ក្រុមការងារបានបង្កើតការពិសោធន៏ ឬសាកល្បងសាណារីយ៉ូនានាតាមយ៉ាងមានប្រសិទ្ធភាព។ ក្រុមការងារអាចបង្កើតសាណារីយ៉ូអំពីការប្តូរគន្លងផ្លូវ និងពេលវេលានៃសញ្ញាចរាចរណ៍ជាដើម ដើម្បីដោះស្រាយបញ្ហាចរាចរណ៍។

អត្ថប្រយោជន៍ចម្បងនៃកញ្ចប់កម្មវិធីនេះ គឺសមត្ថភាពក្នុងការរៀបចំផែនការតាមសេណារីយ៉ូ “ចុះបើ…” បានយ៉ាងរហ័សក្នុងទ្រង់ទ្រាយធំ។ បច្ចុប្បន្ន អ្នករៀបចំផែនការអាចមើលឃើញពីរបៀបដែលចរាចរណ៍បង្វែរទិសដៅក្នុងអំឡុងពេលសាងសង់ កំណត់ចំណុចកកស្ទះដោយប្រើទិន្នន័យជាក់ស្តែង និងបង្ហាញផែនការដ៏ស្មុគស្មាញដល់សាធារណជនតាមរយៈរូបភាពច្បាស់ៗ។

ជាក់ស្ដែង កម្មវិធីរបស់ Bentley ផ្តល់ឱ្យសហគមន៍នូវលំហូរការងារដែលមានប្រសិទ្ធភាព និងអាចអនុវត្តឡើងវិញបាន ដើម្បីគ្រប់គ្រងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អពេលវេលាធ្វើដំណើរ ដោយមិនចាំបាច់រងបន្ទុកធ្ងន់ធ្ងរពីការពិសោធន៏បែប Microscopic ដូចមុនឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]