ឆ្នាំ២០២៥៖ ពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបានប្រមាណ ១៣ ប៊ីលានដុល្លារ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន និងលោក Brian McFeeters ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនវិស័យឯកជនដែលមានតម្លៃខ្ពស់សម្រាប់ឧស្សាហកម្មសំខាន់ៗ

នៅក្នុង ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបានប្រមាណ ១៣ប៊ីលានដុល្លារ ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគទ្វេភាគីបន្ថែមទៀតផងដែ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ផ្សាយចេញកាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងអាម៉េរិក ក្នុងការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការបន្តវិនិយោគរបស់ក្រុមហ៊ុនពហុជាតិអាម៉េរិកជាច្រើននៅកម្ពុជា។ ជាក់ស្តែង ឯកឧត្តមថា ក្នុងឆ្នាំ ២០២៥ នេះ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអាម៉េរិក សម្រេចបានប្រមាណ ១៣ ប៊ីលានដុល្លារអាម៉េរិក ខណៈទុនវិនិយោគពីអាម៉េរិកបាន កើនដល់ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំពីភាពរឹងមាំនៃចំណងមិត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម រួមចំណែកក្នុងកិច្ចគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់រយៈពេលមធ្យមទៅវែង។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានសន្យាពាំនាំនូវព័ត៌មានពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅបន្តផ្សព្វផ្សាយនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីទាក់ទាញវិនិយោគ និងធុរកិច្ចពីសហ រដ្ឋអាម៉េរិក ព្រមទាំងរឹតចំណងមិត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

តាមរយៈជំនួបនោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បើកទ្វារស្វាគមន៍រាល់ការវិនិយោគនៅកម្ពុជាពីវិនិយោគិនអាមេរិក ចំពោះវិស័យអាទិភាព និងមានសក្តានុពលខ្ពស់ រួមមានវិស័យកសិ-ឧស្សាហកម្ម ថាមពលស្អាត ឌីជីថល ព័ស្តុភារកម្ម សុខាភិបាល អប់រំ និងបច្ចេកវិទ្យាទំនើប ជាដើមផងដរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]