ទិញផ្ទះនៅបុរី ប៉េង ហួត បានកាន់តែឆាប់ ជាមួយឥណទានដ៏ពិសេសមិនធ្លាប់មានពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)

នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦ នៅទីតាំងការិយាល័យលក់ បុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ បានធ្វើកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនបុរី ប៉េង ហួត និង ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដើម្បីផ្ដល់ឥណទានទិញផ្ទះដ៏ពិសេសមិនធ្លាប់មានជូនដល់អតិថិជនរបស់ បុរី ប៉េង ហួត

បន្ទាប់ពីកម្មវិធីនេះធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) នឹងផ្ដល់ឥណទានទិញផ្ទះដល់អតិថិជនរបស់ បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់ថេរ ៧,២៥% ក្នុងមួយឆ្នាំ រយៈពេលរហូតដល់ ២០ឆ្នាំ។ អត្រាការប្រាក់ដ៏ពិសេសបែបនេះគឺ ផ្ដល់ជូនយ៉ាងពិសេសសម្រាប់តែអតិថិជនរបស់ បុរី ប៉េង ហួត តែប៉ុណ្ណោះ។

ជាមួយអត្រាការប្រាក់ដ៏ល្អ និងរយៈពេលវែងបែបនេះ អាចធ្វើឱ្យអតិថិជនរបស់បុរី ប៉េង ហួត អាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែឆាប់រហ័ស និងងាយស្រួល។ បន្ថែមពីនោះបុរី ប៉េង ហួត ក៏មានប្រភេទផ្ទះ ទិញភ្លាម ចូលរស់នៅភ្លាមៗ ត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ ដែលបន្ថែមភាពងាយស្រួលដល់អតិថិជនកាន់តែខ្លាំង ដោយមិនចាំបាច់រង់ចាំផ្ទះយូរ។

បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះរួច បុរី ប៉េង ហួត និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានរំពឹងទុកថាអតិថិជននឹងសប្បាយចិត្ត អាចទិញផ្ទះក្នុងក្តីស្រមៃបានលឿន ថែមទាំងចំណេញអត្រាការប្រាក់ច្រើន រហូតដល់ ២០ ឆ្នាំ ហើយនៅពេលអតិថិជនយកឥណទានពីធនាគារ គាត់ក៏អាចទទួលបានការបញ្ចុះតម្លៃ និង ប្រូម៉ូសិនបង់ផ្តាច់ពី បុរី ប៉េងហួត យ៉ាងច្រើនទៀតផង។

អំពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទីមួយនៅកម្ពុជា ដែលទទួលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារសេដ្ឋកិច្ច និងសង្គម តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន រួមមានអាជីវករ និងពាណិជ្ជករក្នុងស្រុក។ ដោយគិតត្រឹមឆ្នាំ ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,៤៧ ពាន់លានដុល្លារ ឥណទានសរុបមានចំនួន ១,៣ ពាន់លានដុល្លារ ជាមួយបណ្ដាញសាខាសរុប ២៧ នៅក្នុងរាជធានីភ្នំពេញ និងខេត្តក្រុងមួយចំនួន។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យ រយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីទទួលបានព័ត៌មាន សូមទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ 016/017 59 6789ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) តាមរយៈលេខទូរសព្ទ 023 862 111

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណាត់​ផ្លូវ​ជាតិ​លេខ​៧ តម្លៃ១១៧លានដុល្លារ ភ្ជាប់ពីស្គន់-ក្រុងកំពង់ចាម សម្ពោធប្រើប្រាស់ជាផ្លូវការ

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ ៤ គន្លង តភ្ជាប […]

ក្រុមហ៊ុន Toyota សម្ពោធខ្សែច្រវាក់ដំឡើងរថយន្តដ៏ទំនើបម៉ូដែល Hilux Travo នៅកម្ពុជា

ក្រោមអធិបតីភាពមន្ត្រីជាន់ខ្ពស់កម្ពុជា និងជប៉ុន ការពង្រី […]

បារាំងគ្រោងសង់ព្រែកជីកខ្នាតយក្សតម្លៃ ៧,៣ ពាន់លានអឺរ៉ូ ដោយប្រើបច្ចេកវិទ្យា​ថ្មី (មានវីដេអូ)

បច្ចុប្បន្ន ប្រទេសបារាំងកំពុងដំណើរការសាងសង់ព្រែកជីក Sei […]

វៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា

គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជា […]

បញ្ហាចន្លោះប្រហោងទិន្នន័យគឺឧបសគ្គធំក្នុងគម្រោងសំណង់! តើ Bentley ជួយដូចម្ដេច?

បច្ចុប្បន្នអ្នកជំនាញក្នុងវិស័យសំណង់កំពុងងាកទៅប្រើប្រាស់ […]

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]