សិក្សាពីបច្ចេកវិទ្យាដែលអាមេរិកប្រើដើម្បីសន្សំរាប់លានដុល្លារដើម្បីស្ពានទន្លេ Mississippi

ក្រសួងដឹកជញ្ជូននៃរដ្ឋ Iowa បានសន្សំថវិការាប់លានដុល្លារក្នុងគម្រោងធ្វើទំនើបកម្មស្ពាន Black Hawk ថ្មី តាមរយៈការប្រើបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley។

វិធីសាស្រ្តគឺការបង្កើតគំរូដូចពិត ឬហៅថាការសាងសង់ស្ពានសាកល្បងនៅក្នុងពិភពឌីជីថលដែលមានព័ត៌មានលម្អិតបំផុតដោយប្រើ Digital Twin មុននឹងបើកការដ្ឋានផ្ទាល់។

តាមរយៈការប្រើប្រាស់ “ឌីជីថលភ្លោះ” (Digital Twin) ដែលជាគំរូ 3D ពេញលេញនៅលើប្រព័ន្ធ Cloud ក្រុមវិស្វករបានកាត់បន្ថយរយៈពេលសាងសង់អស់ចំនួន ៦ សប្តាហ៍ និងសន្សំសំចៃថវិកាបានប្រមាណ ៣,២ លានដុល្លារអាមេរិក។

ក្រុមអ្នកផលិតដែលបានពិនិត្យប្លង់មេ 3D បានរកឃើញកំហុសរចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលចន្លោះសម្រាប់ចេញចូលនៅត្រង់ចំណុចតភ្ជាប់តួស្ពានមានទំហំតូចពេក មិនអាចឱ្យឧបករណ៍បច្ចេកទេសបញ្ចូលទៅរឹតបន្តឹងបាន។

កាលពីមុន បញ្ហានេះនឹងបង្កឱ្យមានការកែសម្រួលនៅការដ្ឋានផ្ទាល់ដែលចំណាយប្រាក់ច្រើន និងមានការពន្យារពេលខ្លាំង។

ប៉ុន្តែផ្ទុយទៅវិញ ក្រុមវិស្វករបានកែសម្រួលលក្ខណៈបច្ចេកទេសតាមប្រព័ន្ធឌីជីថលក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីធានាបាននូវភាពត្រឹមត្រូវឥតខ្ចោះមុនបើកការដ្ឋាន។

រូប “digital twin” នៃស្ពាន Black Hawk

គម្រោងនេះនឹងជំនួសស្ពាន Black Hawk ចាស់ដែលបានសាងសង់ក្នុងឆ្នាំ ១៩៣១ ដែលបច្ចុប្បន្នគឺចាស់ខ្លាំង ហើយតែងតែបង្កសម្លេងរំញ័រនៃកម្រាលដែករបស់វា។ រចនាសម្ព័ន្ធចាស់នេះមានលក្ខណៈចង្អៀត និងបានបិទជាអចិន្ត្រៃយ៍នៅចុងឆ្នាំ ២០២៤ ដោយសារការរំកិលនៃរចនាសម្ព័ន្ធ។

ដូច្នេះ ការរចនាថ្មីនឹងពង្រីកទទឹងស្ពានទ្វេដងរហូតដល់ ១២ ម៉ែត្រ ដោយមានកម្រាលបេតុងរលោង និងចិញ្ចើមស្ពានត្រឹមត្រូវ ព្រមទាំងពង្រីកផ្លូវនាវាចរណ៍សម្រាប់ចរាចរណ៍កាណូតដឹកទំនិញទំនើបៗផងដែរ។

ក្រៅពីការសាងសង់ ក្រុមការងារថែទាំកំពុងប្រើប្រាស់គំរូនេះដើម្បីព្យាករណ៍ពីបញ្ហានានា ដូចជាកន្លែងដែលសត្វបក្សីអាចធ្វើសំបុកជាដើម ខណៈដែលប្រជាជនក្នុងតំបន់ក៏អាចមើលវីដេអូ 3D ដើម្បីតាមដានដំណើរការនៃគម្រោងផងដែរ។

គួរបញ្ជាក់ថា គម្រោងនេះគ្រោងនឹងបើកសម្ពោធនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៧។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]