ក្រសួងកសិកម្មសហការជាមួយសហគ្រិនចិន ជំរុញវិនិយោគអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា

​ក្រសួងកសិកម្ម និងសហគ្រិនចិន បានកំពុងរួមគ្នាជំរុញការវិនិយោគអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា សំដៅបង្កើតឱកាសថ្មីៗសម្រាប់កសិករ និងអាជីវកម្មកសិកម្មនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីសិក្សានិងស្វែងយល់ពីសក្តានុពលលើរវិនិយោគអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា។

នាឱកាសនោះ ឯកឧត្តម គី ច័ន្ទរំដួល បានស្វាគមន៍ចំណាប់អារម្មណ៍របស់គណៈប្រតិភូសមាគមចិននៅកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគក្នុងការការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែមានសន្ទុះថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញពីសក្តានុពលសម្រាប់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន៖ ទី១. លទ្ធភាពនាំចេញកសិផលសក្តានុពល១៧មុខ ពីកម្ពុជាទៅកាន់ប្រទេសចិន។ ទី២. ការលើកទឹកចិត្តវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ QIP។ ទី៣. នីតិវិធីការចុះបញ្ជី ការកែច្នៃ ឡូជីស្ទិក ឡសម្ងួត និងការនាំចេញសំបុកត្រចៀកកាំ ទុរេន ស្វាយ ស្វាយចន្ទី មៀនក្រៀម ដំឡូងមី អង្ករធ្វើស្រា ព្រមទាំងចិញ្ចឹមសត្វទៅកាន់ប្រទេសចិន និងទី៤. ការធ្វើកិច្ចសហការស្រាវជ្រាវរួមគ្នាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA)។

ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យទាំងនេះមានសក្តានុពលយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងលើកកម្ពស់ផលិតកម្មកសិកម្មដែលមានតម្លៃបន្ថែម ទាក់ទាញការវិនិយោគ និងបង្កើតឱកាសថ្មីៗសម្រាប់កសិករ និងអាជីវកម្មកសិកម្មនៅកម្ពុជា។

ជាការឆ្លើយតប លោក George Zhang បានគោរពថ្លែងអំណរគុណក្រសួងកសិកម្ម ដែលបានផ្តល់អនុសាសន៍ក្នុងការវិនិយោគ។ លោកបញ្ជាក់ថា សមាគមនឹងជួយផ្សព្វផ្សាយពីគោលនយោបាយលើកទឹកចិត្តពិសេស របស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនចិនឱ្យមកធ្វើការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជាផងដែរ។ កន្លងមក ក៏ធ្លាប់មានក្រុមហ៊ុនចិន គ្រោងវិនិយោគលើការផលិតគ្រឿងម៉ាស៊ីន និងឧបករណ៍កសិកម្មនៅកម្ពុជាផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]