កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) បានសម្រេចចុះអនុស្សរណៈនៃការយោគយល់ (MoU) រួមគ្នាមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ ឯកឧត្តម KOMORI Takuo អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ។

នៅក្នុងជំនួបនោះ បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការស្តីពី កិច្ចសហប្រតិបត្តិការវិនិយោគ ដែលមានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ ១. ការលើកកម្ពស់សកម្មភាពជំរុញការវិនិយោគ ២. ការសម្របសម្រួលកិច្ចការវិនិយោគ និង ៣. ការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (Business Co-creation Team).

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីខាងលើនេះដែរ ភាគីទាំងពីរអះអាងថា ក្នុងគោលបំណងពង្រឹងយន្តការ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ តាមរយៈយន្តការដែលមានស្រាប់ ដូចជាការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) និងការអភិវឌ្ឍវិស័យឧស្សាហកម្មរវាងប្រទេសទាំងពីរ ឱ្យឈានឡើងខ្ពស់ថែមមួយកម្រិតទៀត។

ជំនួបនោះ ក៏ជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីចំណងដ៏រឹងមាំនៃទំនាក់ទំនងការទូតសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G) ដើម្បីធានាបាននូវលំហូរវិនិយោគប្រកបដោយគុណភាព សំដៅជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពធន់ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅស្វាយរៀង មានរោងចក្រចំនួន ៣៥ ក្នុងតម្លៃទុន ១,៥ពាន់លានដុល្លារ

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ មានរោងច […]

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

ជប៉ុនចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា លើរឿងសំខាន់ចំនួន២

នៅក្នុងកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Tak […]

សភាពាណិជ្ជកម្មអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិវិស័យព័ស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារិម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]