ផ្លូវក្រវាត់ព្រំដែន​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​សាងសង់​ជិត​បញ្ចប់ ១០០% ហើយ

គិតចាប់​ពី​ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ លទ្ធផលរួមនៃដំណើរការ​​កសាងផ្លូវក្រវាត់ព្រំដែននៅក្នុងខេត្តមណ្ឌលគីរី និងេតនគីរី ​សម្រេចបានប្រមាណ ៩៥,៩២% នៃផែនការរួម។ នេះបើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាងហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន (ក.គ.ម) ពី​វឌ្ឍនភាពនៃការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយ​ផ្តោត​លើ​​ការ​កសាង​ផ្លូវក្រវាត់ព្រំដែន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ១៧ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ លើដីជាក់ស្តែង បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូងឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២៥៤,៩០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលង បន្ទាបចំណោតភ្នំ ចិតជញ្ជាំងភ្នំ និងជីកប្រឡាយបង្ហូរទឹកភ្លៀង កសាងតួផ្លូវ សម្រេចបានប្រវែង ២៥២,៩០ គីឡូម៉ែត និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៤២,៩ គីឡូម៉ែត្រ។

លទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៩៥,៩២% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបាន ៩១,៤៨%។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារ នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលរៀបចំគម្រោងប្លង់មេដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ

ហេដ្ឋារចនាសម្ព័ន្ធព្រំដែនអន្តរជាតិថ្មីនៅខេត្តកណ្តាល នឹង […]

កម្ពុជា បង្ហាញផែនការសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ទៀត តាមបណ្តោយព្រំដែនជាមួយវៀតណាម

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន […]

កម្ពុជានឹងសង់ច្រកព្រំដែនអន្តរជាតិថ្មីចំនួន៤ ដើម្បីពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង

​ដើម្បី​ជំរុញ​ការ​តភ្ជាប់​ក្នុង​តំបន់ រដ្ឋាភិបាល​កម្ពុជ […]

ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចជាង៥៨%

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ និងផ្លូវ […]

ច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់សម្រេច ៤០% ហើយ ត្រៀមបើកបណ្ដោះអាសន្នឆាប់ៗ

មកទល់បច្ចុប្បន្ន ការដ្ឋានអគាររដ្ឋបាលច្រកទ្វារអន្តរជាតិខ […]