CDC-ជប៉ុន ជំរុញកម្ពុជាទៅជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មគ្រឿងផ្គុំយានយន្ត

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ភ្ជាប់ទំនាក់ទំនងជាមួយសហព័ន្ធសេដ្ឋកិច្ចកាន់សៃជប៉ុន ដើម្បីជំរុញការផលិតបច្ចេកវិទ្យាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសហព័ន្ធសេដ្ឋកិច្ចកាន់សៃ នៅប្រទេសជប៉ុន បានបើកកិច្ចពិភាក្សាគ្នាសំដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌល (Hub) សម្រាប់ឧស្សាហកម្មគ្រឿងបង្គុំយានយន្ត នាពេលអនាគត។ នេះបើតាមជំនួបពិភាក្សារវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយ លោក Masayoshi Matsumoto ប្រធានសហព័ន្ធសេដ្ឋកិច្ចកាន់សៃ កាលថ្ងៃទី១២ មិថុនា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើវិស័យឧស្សាហកម្មគ្រឿងផ្គុំយានយន្តនៅកម្ពុជា សំដៅជំរុញគោលដៅយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌល (Hub) សម្រាប់ឧស្សាហកម្មគ្រឿងបង្គុំយានយន្តនាពេលអនាគត។ ភាគីទាំងពីរ ក៏បានលើកយកវិស័យថាមពលកកើតឡើងវិញ មកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ដោយផ្តោតលើការអភិវឌ្ឍប្រភពថាមពលបៃតង ការបង្កើនប្រសិទ្ធភាពថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក្នុងការគ្រប់គ្រងបណ្តាញអគ្គិសនីនៅក្នុងតំបន់ ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មប្រកបដោយនិរន្តរភាព និងឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនផងដែរ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសហព័ន្ធសេដ្ឋកិច្ចជប៉ុនជួយផ្សព្វផ្សាយពីសក្តានុពលនានារបស់កម្ពុជា និងជំរុញឱ្យបណ្តាក្រុមហ៊ុនសមាជិកទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយនេះ ពិនិត្យលទ្ធភាពក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា។ ជាការឆ្លើយតប លោក Matsumoto បានស្វាគមន៍ និងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការរីកចម្រើន និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។

ជារួម ភាគីកម្ពុជា-ជប៉ុន ចាត់ទុកថា ជំនួបពិភាក្សានេះ គឺជាជំហានការទូតធុរកិច្ចថ្មីមួយទៀត ក្នុងការបង្កើនទំនុកចិត្តដល់វិនិយោគិនធំៗរបស់ជប៉ុន និងជំរុញចំណងមិត្តភាព សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំមួយកម្រិតទៀត៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិន ចំនួន ២៣ ចង់វិនិយោគបង្កើតរោងចក្រផលិតដែកអ៊ីណុកនិងសម្ភារៈសំណង់ នៅកម្ពុជា

គណៈប្រតិភូទីក្រុង ចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមា […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]