អន្តរក្រសួងបើកកិច្ចពិភាក្សាលើវិធានការគាំទ្រឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក

អន្តរក្រសួងនៃក្រុមការងារអភិវឌ្ឍវិស័យឯកជន កាលថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២៦ បានពិភាក្សាលើវិធានការគាំទ្រឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក ដើម្បីជំរុញការគ្រប់គ្រង់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុកនៅកាន់កម្ពុជាកាន់តែប្រសើរ។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ព្រមទាំងតំណាងអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើរពន្ធ នៃក្រសួងសេដ្ឋកិច្ច។

ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានឱ្យដឹងថា អន្តរក្រសួង បានបានពិនិត្យលើសាវតារនៃការដាក់ឱ្យអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ស្ថានភាពឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក និងការវិវត្តថ្មីៗ នៃស្ថានភាពសេដ្ឋកិច្ចសកល ព្រមទាំងលក្ខខណ្ឌតម្រូវនានា របស់រាជរដ្ឋាភិបាលទៅលើក្រុមហ៊ុនផលិតស៊ីម៉ងត៍ ដូចជាការបង់មូលនិធិបរិស្ថាន ការបង់សួយសាររ៉ែ ការផ្ទេរជំនាញ និងការបណ្តុះបណ្តាលនិយោជិត និងការប្រើប្រាស់ធាតុផ្សំក្នុងស្រុក ជាដើម។ ជាមួយនេះ អង្គប្រជុំបានផ្តល់ធាតុចូលសំខាន់ៗ សម្រាប់ការពិចារណា និងវាយតម្លៃលើការអនុវត្តវិធានការ និងលទ្ធភាពនៃការដាក់ចេញវិធានការ និង/ឬ លក្ខខណ្ឌនានា ទៅលើក្រុមហ៊ុនស៊ីម៉ងត៍ក្នុងស្រុកផងដែរ។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស៊ីជម្រៅ ប្រមូលធាតុចូល និងរៀបចំជារបាយការណ៍ជូនរដ្ឋាភិបាល ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយថែមទៀត។

សូមជម្រាបដែរថា បើតាម​របាយការណ៍ពីក្រសួងរ៉ែ និងថាមពល គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៦ កន្លែង ​ក្នុងខេត្ត​ចំនួន ៣ (ខេត្តកំពត បាត់ដំបង និងកំពង់ស្ពឺ) ដែលអាចផលិតស៊ីម៉ងត៍បានប្រមាណ ១១ លានតោនក្នុងមួយឆ្នាំ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ […]

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្ […]

រោងចក្រផ្គុំដំឡើងរថយន្ត តម្លៃ ២៨លានដុល្លារ បើកការដ្ឋានសាងសង់នៅស្រុកខ្សាច់កណ្តាល

ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស […]

អ្នកធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្ដេជ្ញា​ពង្រីក និង​ស្វែងរកនូវឱកាសវិនិយោគថ្មីៗនៅកម្ពុជា

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U […]

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]