គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ សម្រេចបានជាង ៨៧%

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់ សម្រេចការងារសាងសង់ជារួមបានប្រមាណ៨៧,២៥% ខណៈស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចការសាងសង់ស្ទើរ១០០%។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក កាលពីពេលថ្មីៗនេះ។ បើតាមលោក ផន រឹម បានឱ្យដឹងថា ផ្លូវតភ្ជាប់មានប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្...

អាន​បន្ថែម

រោងចក្រផលិតកង់រថយន្តនៅបាវិត ជិត​បញ្ចប់​ការ​សាងសង់​ហើយ, រពឹងនាំ​មក​នូវ​ការងារថ្មី ១៥០០កន្លែង

មកទល់បច្ចុប្បន្ន ការ​សាងសង់​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត Wanli Tire ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត (SEZ) ជិត​បញ្ចប់​ហើយ នេះបើយោងតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងនេះត្រូវបានគេរំពឹងថានឹងនាំមកនូវឱកាសការងារថ្មីៗ រហូតដល់១៥០០កន្លែង សម្រាប់ពលរដ្ឋក្នុងស្រុក ជាពិសេសការបណ្តុះបណ្តាលជំនាញបន្ថែម។ គម្រោង...

អាន​បន្ថែម

កំពង់ផែស្វយ័តភ្នំពេញរាយការណ៍ពីកំណើនប្រាក់ចំណូលដ៏សំខាន់ក្នុងឆ្នាំ ២០២៥

នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញបានរាយការណ៍ពីប្រាក់ចំណូលដ៏រឹងមាំចំនួន ៣២.៤២៩.៣៣៨ដុល្លារ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៥ ដែលជាការកើនឡើងគួរឲ្យសរសើរ ១៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កំណើនហិរញ្ញវត្ថុនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តបន្តរបស់កំពង់ផែក្នុងការលើកកម្ពស់ប្រតិបត្តិការ និងការផ្តល់សេវាកម្មរបស់ខ្លួន។ ការវិភាគប្រាក់ចំណូលបង្ហាញពីការរួមចំណែកយ៉ាងច្រើនពីលំហូរប្រា...

អាន​បន្ថែម

ក្រុមហ៊ុន Yunhong គ្រោងវិនិយោគលើការផលិតកែច្នៃទឹកផ្លែឈើ និងភេសជ្ជៈនៅកម្ពុជា

ក្រុមហ៊ុន Yunhong Group បានបង្ហាញពីបំណងចង់វិនិយោគលើការផលិត និងកែច្នៃទឹកផ្លែឈើ និងភេសជ្ជៈនៅកម្ពុជា សម្រាប់នាំចេញ។ ការលើកឡើងនេះ បានធ្វើឡើងដោយលោក Wu Dong ប្រធានក្រុមហ៊ុន Yunhong Group ក្នុងជំនួបជាមួយឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាប្រទេសចិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុន Yunhong Group បានលើកឡើងថា ក្រុមហ៊ុន បានឃើញអំពីឱកាស និងសក្តានុពលរបស់ប្រទេសកម្ពុជ...

អាន​បន្ថែម

ក្រុមហ៊ុនធំចំនួន២ គ្រោងកែច្នៃសំរាមតាមផ្ទះទៅជាថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់នៅក្រុងភ្នំពេញ

ក្រុមហ៊ុនធំចំនួន២ គឺក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTION បង្ហាញពីផែនការចង់កែច្នៃសំរាមតាមផ្ទះ ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ដើម្បីជំរុញការប្រើប្រាស់វិស័យថាមពលកាន់តែប្រសើរ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Claire HINCHLIFFE តំណាងគណៈប្រតិភូក្រុមហ៊ុន VINCI CONSTRUCTION...

អាន​បន្ថែម

ចិនផ្តល់មូលនិធិពិសេសប្រមាណ ២,៥លានដុល្លារ សម្រាប់អនុវត្តគម្រោង ១១នៅកម្ពុជា

សាធារណរដ្ឋប្រជាមានិតចិន បានសន្យាផ្តល់មូលនិធិពិសេសចំនួន ២,៥ លានដុល្លារ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងសំខាន់ៗចំនួន ១១ នៅកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខារវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្...

អាន​បន្ថែម

កម្ពុជា-ចិន រួមគ្នាជំរុញការនាំចេញស្វាយចន្ទីទៅទីផ្សារចិនឱ្យបាន $៣៥លាន ក្នុង១ឆ្នាំ

ក្រុមហ៊ុនចិន និងក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បីជំរុញការនាំចេញស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់ ៣៥លានដុល្លារ ក្នុង១ឆ្នាំ។ MoU នេះ ធ្វើឡើងនៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ZOU Zhun ប្រធាននាយកដ្ឋានកសិកម្ម, តំណាងនៃក្រុមហ៊ុន SINOMACH Hainan ដែលមកពីក្រុមហ៊ុនចំនួន៥ នៅខេត្តហា...

អាន​បន្ថែម

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងទទួលស្គាល់ជំនាញរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការបណ្តុះបណ្តាលជំនាញឱ្យកាន់តែប្រសើរ។ MoU រវាងភាគីទាំងពីរ បានចុះហត្ថលេខា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោកស្រី Ling Shuangying...

អាន​បន្ថែម

ក្រុង១ក្នុងខេត្តកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតរោងចក្រដ៏ធំ តម្លៃជិត៦លានដុល្លារ

ក្រុង​ឧត្តុង្គ​ម៉ែ​ជ័យ​នឹង​មាន​ការ​ជំរុញ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ជាមួយ​នឹង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​កីឡា​ដ៏ធំ​មួយក្រោមទុន​វិនិយោគ​ជិត ​៦​លាន​ដុល្លារ​។ គម្រោងបង្កើតរោងចក្រនេះនឹងអាចបង្កើតឱកាសការងារប្រមាណ ២៤២កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ បើតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន HORIZON PRIME (CAMBODIA) CO.,LTD បានចុះបញ្ជីជាផ្លូវការនូវ...

អាន​បន្ថែម

WB សម្រេចជួយកម្ពុជា $១០០លាន បង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈ និងមត្តេយ្យសិក្សា

ធនាគារពិភពលោក (WB) បានប្រកាសផ្តល់ជំនួយ ១០០លានដុល្លារ សម្រាប់កែលម្អវិស័យអប់រំសម្រាប់កុមារតូចៗនៅកម្ពុជា ដោយក្នុងនោះក៏មានបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន៦០កន្លែង និងថ្នាក់មត្តេយ្យសិក្សាចំនួន ៦០ថ្នាក់ ផងដែរ។ WB នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥លានដុល្លារ ពីមូលនិធិបរធនពហុ...

អាន​បន្ថែម