ព័ត៌មានអន្តរជាតិ
ទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូលបញ្ច្រាសនិន្នាការសកល៖ មានអត្រាកាន់កាប់ជាង ៩៨% ខណៈនៅប្រទេសភាគច្រើនមានការថយចុះ
ខណៈដែលទីផ្សារអគារការិយាល័យគ្រប់ទីកន្លែងក្នុងពិភពលោក ប្រឈមនឹងការធ្លាក់ចុះ បែរជាទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូល បន្តឈរនៅលើភាពជោគជ័យយ៉ាងរឹងមាំ ដែលមានអត្រាកាន់កាប់ដ៏គួរឱ្យចាប់អារម្មណ៍ជាង ៩៨% សម្រាប់ការិយាល័យកម្រិត A រួមជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃការជួល ១៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមការសិក្សារបស់ Bloomberg ចុះផ្សាយកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ។ ការដណ្តើមជួលបន្ទប់ការិយា...
អានបន្ថែមជប៉ុនគ្រោងចេញច្បាប់ថ្មី ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមទទួលបានប្រាក់កម្ចីដោយមិនចាំបាច់ដាក់ទ្រព្យធានា
រដ្ឋាភិបាលជប៉ុន គ្រោងនឹងដាក់ចេញនូវច្បាប់ថ្មី ដែលជាការចាប់ផ្តើមដំបូងក្នុងគោលបំណងជួយឱ្យអាជីវកម្មថ្មីៗដែលកំពុងរីកចម្រើន និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីទទួលបានប្រាក់កម្ចី ដោយផ្អែកលើសក្តានុពលកំណើនរបស់ពួកគេ ដោយមិនចាំបាច់ដាក់វត្ថុបញ្ចាំបែបប្រពៃណី ដូចជាផ្ទះ ដី ឬអចលនទ្រព្យផ្សេងទៀតជាដើម នេះបើយោងតាមសារៈព័ត៌មាន The Japan News ចុះផ្សាយកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។ គោលនយោបាយកែទម្រង់ហិរញ្ញវត្ថុជាយ...
អានបន្ថែមនយោបាយមិនប្រាកដប្រជារបស់ថៃ អាចនឹងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងប្រទេស
វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស ដែលដំបូងឡើយត្រូវបានគេរំពឹងថា នឹងត្រូវងើបឡើងវិញពីជំងឺរាតត្បាតក្នុងឆ្នាំ២០២៣នេះ។ បើយោងតាមសារព័ត៌មាន Channel News Asia ភាពមិនប្រាកដប្រជាផ្នែកនយោបាយដែលកំពុងបន្តកើតមានពីការបោះឆ្នោតសកល កាលពីខែឧសភាគឺកំពុងបង្កការរំខាន និងជាភាពភ័យខ្លាចមួយនៅក្នុងទីផ្សារមួយ។ ភាពមិនច្បាស់លាស់នេះ បាននាំឱ្យមានការពន្យារពេលនៃការទិញ-លក់ខុនដូជាច្រើន ជាពិ...
អានបន្ថែមសញ្ញាណវិជ្ជមានគួរឱ្យទុកចិត្តមួយចំនួនបង្ហាញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន
សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃស្ថិរភាពនិងងើបឡើងវិញបណ្តើរៗ ដោយសារសកម្មភាពរោងចក្រនានានៅក្នុងប្រទេសចាប់ផ្តើមសកម្មឡើងវិញជាលើកដំបូងបន្ទាប់ពីរយៈពេលប្រាំមួយខែចុងក្រោយនេះ។ ដើម្បីបញ្ជាក់ពីភាពអាចជឿទុកចិត្តបានលើការព្យាករនេះ គេត្រូវពិនិត្យលើសូចនាករសកម្មភាពសេដ្ឋកិច្ចមួយ ដែលពាក្យបច្ចេកទេសគេហៅថាសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញ Purchasing Managers' Index (PMI)។ ត្រឹមដំណាច់ខែកញ្ញានេះ យោងតាមលទ្ធផលស្ទង់មតិលើ...
អានបន្ថែមនៅពីក្រោយយុទ្ធសាស្ត្រលើកលែងទិដ្ឋាការ ថៃកំពុងសំងំប្រមូលវិនិយោគិនចិនដែលចង់វេចលុយចេញក្រៅប្រទេស តាមរយៈ…
នៅពីក្រោយផែនការរបស់រដ្ឋាភិបាលថៃក្នុងការទាក់ទាញភ្ញៀវទេសចរចិនរហូតដល់ ៣០ លាននាក់នៅឆ្នាំក្រោយ និងការប្រញាប់ដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័សនូវការលើកលែងទិដ្ឋាការចូលប្រទេសថៃ គឺមានបង្កប់របៀបវារៈដ៏ស៊ីជម្រៅបន្ថែមទៀត - នោះគឺការសម្រួលដល់ការផ្ទេរលុយដ៏ច្រើនសន្ធឹកសន្ធាប់ចេញពីប្រទេសចិនដីគោក។ ភាពទាក់ទាញនៃវិស័យទេសចរណ៍ និងការលើកលែងទិដ្ឋាការចូលប្រទេសថៃ គ្រាន់តែរូបភាពខាងក្រៅបិទបាំងចេតនាពិតនៅពីក្រោយឆាកនយោបាយប៉ុណ្ណោះ។ គំ...
អានបន្ថែមវៀតណាមចំណាយជិត ៨ពាន់លានដុល្លារ ទិញយន្តហោះពីអាមេរិក ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានព្រមព្រៀងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយ ដើម្បីបញ្ជាទិញយន្តហោះ Boeing 737Max ប្រមាណ ៥០គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៨ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួនព្រមទាំងឆ្លើយតបនឹងតម្រូវការអាកាសចរណ៍ដែលកំពុងកើនឡើង។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញាម្សិលមិញ។ ដំណឹងនៃកិច្ចព្រមព្រៀងនេះត្រូវបានបង្ហើបឱ្យដ...
អានបន្ថែមនាយករដ្ឋមន្ត្រីថៃថ្មីបង្ហាញមហិច្ឆតាទាក់ទាញភ្ញៀវទេសចរចិនឱ្យបាន ៣០លាននាក់ចុងឆ្នាំនេះ
បន្ទាប់ពីបានចូលកាន់តំណែងភ្លាម នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បង្ហាញពីផែនការយុទ្ធសាស្ត្រក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានរហូតដល់ ៣០លាននាក់នៅចុងឆ្នាំនេះ។ ការដាក់ចេញផែនការស្តារសេដ្ឋកិច្ចថៃនេះ ធ្វើឡើងនៅថ្ងៃទី ២៥ ខែសីហា បន្ទាប់ពីលោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃវិស័យទេសចរណ៍នៅក្នុងការស្តារសេដ្ឋកិច្ចរយៈពេលខ្លីរបស់ប្រទេស យោងតាមសេចក្តីប្រកាសរបស់ channelnewsasia កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣...
អានបន្ថែមកាតាលីករបីជំរុញកំណើនទីផ្សារភាគហ៊ុនអាស៊ី ក្នុងឆមាសទី២ ឆ្នាំ ២០២៣
ខណៈដែលទីផ្សារភាគហ៊ុនសកល កំពុងស្ថិតក្នុងស្ថានភាពនៅថេរ ដែលជំរុញដោយភាពធន់នៃទីផ្សារការងារ និងវិស័យសេវាកម្ម អ្នកវិភាគទូទៅហាក់មានជំហរប្រុងប្រយ័ត្នជាងមុន ទាំងនៅមានសុទិដ្ឋិនិយម។ ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយនិន្នាការម៉ាក្រូសេដ្ឋកិច្ចនៅតែពិបាកកំណត់ទិសដៅឱ្យបានជាក់លាក់ អ្នកជំនាញបានមើលឃើញថាមានកាតាលីករដ៏មានសក្តានុពលធំៗចំនួន០៣ ដែលអាចជម្រុញទីផ្សារភាគហ៊ុនអាស៊ី យ៉ាងហោចនៅត្រឹមពាក់កណ្តាលចុ...
អានបន្ថែមតម្លៃភាគហ៊ុនក្រុមហ៊ុនរថយន្តវៀតណាម VinFast កើនដល់ $៨៥,៥ ពាន់លានដុល្លារ វ៉ាដាច់ Mercedes, Honda, Ford, និង Tesla
តម្លៃមូលធនប័ត្រទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានកើនដល់ ៨៥,៥ ពាន់លានដុល្លារ ធំជាង ៣,៧ ដងនៃតម្លៃភាគហ៊ុនកាលពីដាក់ឱ្យជួញដូរនៅលើទីផ្សារភាគហ៊ុនដំបូងគឺមានត្រឹមតែ ២៣ ពាន់លានដុល្លារតែប៉ុណ្ណោះ។ ភាគហ៊ុនរបស់ VinFast Auto Pte Ltd. (VinFast) បានផ្ទុះឡើងនៅថ្ងៃជួញដូរដំបូងនៅលើផ្សារហ៊ុន NASDAQ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ vietnamnews.vn នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣។ បើគិតពីតម្លៃហ៊ុ...
អានបន្ថែមការក្ស័យធនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំទីពីររបស់ចិន Evergrande និងការរីករាលដាលនៃវិបត្តិអចលនទ្រព្យសាកល
វិបត្តិជាប់គាំងគម្រោងសំណង់ ឬបរាជ័យក្នុងការជំរុញគម្រោងសាងសង់ដោយសារតែអសមត្ថភាពក្នុងការបង់ថ្លៃសាងសង់ កំពុងក្លាយជាបញ្ហាដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសចិនកំពុងប្រឈម រហូតដល់ក្លាយជាដំបៅដែលអ្នកជំនាញនាំគ្នាហៅថា “Zombification” ពោលគឺរាលដាលឆ្លងបន្តគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតដូចជាស៊ុមប៊ី Zombie។ បញ្ហានេះកំពុងបង្អាក់ឆន្ទៈរបស់អតិថិជនលែងចង់ទិញផ្ទះ ជាលទ្ធផលអត្រាការលក់ផ្ទះដាច់បានធ្លាក់ច...
អានបន្ថែម
