CBRE: តម្រូវការសេវាកម្មគ្រប់គ្រងអចលនទ្រព្យកើនឡើង ពិសេសក្នុងអំឡុងវិបត្តិកូវីដ

តម្រូវការសេវាកម្មគ្រប់គ្រងអចលនទ្រព្យនៅប្រទេសកម្ពុជា កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ហើយតម្រូវការនេះទៀតសោតគឺមានសន្ទុះកាន់តែខ្លាំង ក្នុងអំឡុងវិបត្តិកូវីដ ដោយសារអគារពាណិជ្ជកម្មនានាទាមទារឱ្យគោរពទៅតាមស្ដង់ដារការពារសុវត្ថិភាពខ្ពស់ជាងមុន។ នេះបើយោងតាមទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ១៦ មីនា កន្លងមកនេះ។

ក្នុងកាលៈទេសៈបែបនេះ ម្ចាស់គម្រោង ឬក្រុមហ៊ុននានាដែលកំពុងជួលអគារពាណិជ្ជកម្មជាការិយាល័យ កំពុងសម្រុកផ្ដោតធ្វើយ៉ាងណាឱ្យអាជីវកម្មគោលរបស់ពួកគេរីកចម្រើន។ ពួកគេមិនមានពេលវេលា មកគិតគូរលើការងារមើលថែទាំ និងគ្រប់គ្រងអគារនោះទេ។ នេះគឺជាមូលហេតុទីមួយ ដែលធ្វើឱ្យតម្រូវការសេវាកម្មគ្រប់គ្រងអចលនទ្រព្យកើនឡើង។

ប្រភពដដែលបានបន្ថែមថា កំណើនតម្រូវការនេះកើនឡើង ក៏ដោយសារតែ ក្នុងស្ថានភាពវិបត្តិកូវីដដូចនេះ ម្ចាស់អចលទ្រព្យនានា ជួបប្រទះបញ្ហាកង្វះអ្នកថែទាំជំនាញ ដើម្បីមកគ្រប់គ្រងអគារឱ្យស្របទៅតាមស្ដង់ដារបានទៀងទាត់។

លើសពីនេះ ក៏នៅមានកត្តាផ្សេងៗទៀតដែលជំរុញតម្រូវការ ដូចជា កំណើននៃការផ្គត់ផ្គង់អគារពាណិជ្ជកម្ម និងលំនៅដ្ឋានបែបទាន់សម័យ ទំនើបកម្មទីផ្សារ និងការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់ម្ចាស់លំនៅដ្ឋានទៅរកសេវាកម្មគ្រប់គ្រងអគារដែលមានស្ដង់ដារ ជាដើម។

អ្នកស្រី Shivali Chaman ប្រធានផ្នែកគ្រប់គ្រងផ្នែកអចលនទ្រព្យនៃក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា៖ «សង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវតម្រូវការគ្រប់គ្រង និងថែទាំអចលនទ្រព្យ។ ការសិក្សារបស់យើងបង្ហាញថា អ្នកជួល ឬអ្នកទិញភាគច្រើន តែងតែសួរពីសេវាកម្មថែទាំអគារ មុននឹងជ្រើសរើសទិញ ឬជួលអចលនទ្រព្យណាមួយ»។

អ្នកស្រី បានបន្ថែមថា កំណើនតម្រូវការនេះគឺឱកាសសម្រាប់ឱ្យក្រុមហ៊ុនក្នុងស្រុកបង្ហាញសមត្ថភាព និងចាប់យកការងារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]