CCA ចូលរួមពិព័រណ៍ការងារសាងសង់លើកទី ១

និស្សិតវិស្វកម្មរាប់រយនាក់បានសិក្សាអំពីសាវតា ផលិតផល និងសេវាកម្មរបស់សមាជិកសមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) តាមរយៈពិព័រណ៍ការងារលើកទី១ នៅវិទ្យាស្ថានពហុបច្ចេកទេសកុសមៈ (PPI) ។

ពិព័រណ៍នេះរៀបចំឡើងនៅបរិវេណវិទ្យាស្ថាន PPI ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៧ ខែកុម្ភៈ ក្នុងគោលបំណងដើម្បីភ្ជាប់និស្សិតមកពីជំនាញទាក់ទងនឹងការសាងសង់ ទៅនឹងឱកាសការងារជាច្រើននៅក្នុងឧស្សាហកម្មសំណង់នេះ។

ពិព័រណ៍នេះមានស្តង់ចំនួន ១០ មកពីក្រុមហ៊ុននាំមុខគេនៅក្នុងឧស្សាហកម្មសំណង់ និងអចលនទ្រព្យ រួមទាំងសមាគមអ្នកម៉ៅការសាងសង់កម្ពុជាដែលតំណាងឲ្យក្រុមហ៊ុនឯកជននៅក្នុងឧស្សាហកម្មសំណង់ផងដែរ។

ក្រុមហ៊ុនដែលបានចូលរួមនៅក្នុងពិព័រណ៍នេះ មានដូចជា សមាជិក CCA ក្រុមហ៊ុនជីបម៉ុងគ្រុប ក្រុមហ៊ុន Schneider Electric ក្រុមហ៊ុន CominKhmere ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុមហ៊ុន Mega ក្រុមហ៊ុន Himoinsa ក្រុមហ៊ុន Seatel បុរីប៉េងហួត និងក្រុមហ៊ុន OMRON ។

អ្នកតាំងពិព័រណ៍មានតាំងពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យ រហូតអ្នកផ្គត់ផ្គង់ផលិតផលមេកានិច និងអគ្គិសនី (M&E) និងអ្នកតម្លើងជូនក្រុមហ៊ុនទូរគមនាគមន៍ ។

វិទ្យាស្ថានពហុបច្ចេកទេសកុសមៈ គឺជាវិទ្យាស្ថាននាំមុខគេក្នុងការផ្តល់ជំនាញបច្ចេកទេស និងជំនាញអាជីវកម្មនៅប្រទេសកម្ពុជា។ វិទ្យាស្ថាន PPI គឺជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថាន បច្ចេកទេសវិជ្ជាជីវៈសាធារណៈ ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សមាគមអ្នកម៉ៅការសាងសង់កម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ ២០១១ ក៏បានរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបាន ធ្វើឡើងភ្ជាប់ទៅនឹងកិច្ចប្រជុំការងារសាងសង់កម្ពុជាប្រចាំឆ្នាំរបស់សមាគម។

ការតាំងពិព័រណ៍នៅឆ្នាំនេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៧ ដោយមានស្តង់តាំងពិព័រណ៍ជាង ៣០០ ហើយអ្នកចូលរួមទស្សនាជាង ១០,០០០ នាក់ត្រូវបានរំពឹងថានឹងចូលរួម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Ministry of Public Works Supports Plastic-Modified Asphalt Technology for Sustainable Road Infrastructure

ក្រសួងសាធារណការ គាំទ្របច្ចេកវិទ្យាកែច្នៃផ្លាស្ទិកជាកៅស៊ […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រា […]