CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី៤ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដើម្បីរួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងការធ្វើធុរកិច្ចកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា ពិធីខាងលើនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាផ្លាស់ប្តូរយោបល់អំពីការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ច និងការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្តរបស់វិនិយោគិនបរទេសនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន តាមរយៈការកាត់បន្ថយនូវនីតិវិធី និងចំណាយមិនចាំបាច់ផ្សេងៗ និងការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូនជាដើម។

កម្មវិធីទាំងមូល បានឆ្លុះបញ្ចាំងពីស្មារតីសហប្រតិបត្តិការជិតស្និទ្ធ បើកចំហ និងប្រកបដោយទំនុកចិត្តរបស់សហគមន៍ធុរកិច្ច-វិនិយោគអន្តរជាតិ មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងរួមគ្នាពង្រឹងកិច្ចសហការ តាមរយៈយន្តការសន្ទនាពិភាក្សាផ្ទាល់ៗ ត្រង់ទៅត្រង់មក ដើម្បីធានាបាននូវបរិយាកាសវិនិយោគអំណោយផល និងពោរពេញដោយទំនុកចិត្តរវាងគ្នាជាដើម៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិន ចំនួន ២៣ ចង់វិនិយោគបង្កើតរោងចក្រផលិតដែកអ៊ីណុកនិងសម្ភារៈសំណង់ នៅកម្ពុជា

គណៈប្រតិភូទីក្រុង ចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមា […]

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]