រដ្ឋ និងវិស័យឯកជនរួមគ្នាប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតកម្មយានយន្តដែលមានសមត្ថភាពខ្ពស់

រាជរដ្ឋាភិបាល និងវិស័យឯកជន ប្តេជ្ញារួមគ្នាប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលផលិតកម្ម និងដំឡើងយានយន្តដ៏មានសមត្ថភាព និងភាពប្រកួតប្រជែងមួយនៅក្នុងតំបន់។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពី វឌ្ឍនភាពនៃការវិនិយោគលើវិស័យផ្គុំដំឡើងរថយន្តនៅកម្ពុជា កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងមានការចូលរួមពី ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ បណ្តាក្រុមហ៊ុនផ្គុំដំឡើងរថយន្តធំៗ ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។

កិច្ចប្រជុំនេះ ទាំងរដ្ឋាភិបាល និងវិស័យឯកជន បានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ សំដៅស្វែងរកដំណោះស្រាយរួម ដែលឆ្លើយតបចំតម្រូវការ និងទាន់ពេលវេលា សំដៅជំរុញវិនិយោគលើវិស័យផ្គុំដំឡើងរថយន្តនៅកម្ពុជាកាន់តែប្រសើរ។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល យល់ថា ដើម្បីធានាថាការវិនិយោគលើការផ្គុំដំឡើងរថយន្តនៅកម្ពុជា រក្សាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ ព្រមទាំងបន្តបង្កើនបរិយាកាសអំណោយផលក្នុងការជំរុញ និងលើកទឹកចិត្តដល់ការពង្រីកទុនវិនិយោគបន្ថែមនាពេលខាងមុខ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញា យ៉ាងរឹងមាំ ក្នុងការបន្តគាំទ្រ និងសម្របសម្រួលជានិច្ច ដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពី សារសំខាន់នៃវិស័យឧស្សាហកម្មផ្គុំដំឡើងរថយន្ត ក្នុងការរួមចំណែកប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ឱ្យឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបង្កើតការងារជំនាញជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

សូមជម្រាបដែរថា កិច្ចប្រជុំបានបញ្ចប់ទៅដោយក្នុងបរិយាកាសស្និទ្ធស្នាល និងសហការខ្ពស់ ដោយទទួលបាននូវការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលផលិតកម្ម និងដំឡើងយានយន្តដ៏មានសមត្ថភាព និងភាពប្រកួតប្រជែងមួយនៅក្នុងតំបន់នាពេលអនាគត៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]