ក្រុមហ៊ុនចិនស្នើវិនិយោគរោងចក្រកែច្នៃលោហធាតុសម្រាប់ធ្វើអាគុយរថយន្តនៅខេត្តព្រះសីហនុ

នាពេលឆាប់ខាងមុខនេះ រោងចក្រកែច្នៃលោហធាតុជាគ្រឿងបង្គុំសម្រាប់ធ្វើអាគុយរថយន្តមួយនឹងលេចវត្តមានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តបានចុះពិនិត្យទីតាំងសំណើរគម្រោងរោងចក្រនេះរួចរាល់ហើយ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បាន​ដឹកនាំ​មន្ត្រីជំនាញ​ពាក់ព័ន្ធនា​ចុះពិនិត្យ​ទីតាំងស្នើសុំចុះ​បញ្ជីគម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​លោហធាតុ​ជាគ្រឿង​បង្គុំ​សម្រាប់ធ្វើអាគុយរថយន្ត របស់ក្រុមហ៊ុនចិនភូ ហ្វេង ញូអេនើជី ថេកណូឡូជី ឯ.ក. (Pu Feng New Energy Technology Co.,LTD) ដែលមានទីតាំងនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោកអភិបាលរង បានស្នើឱ្យក្រុមហ៊ុនផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក​ និងកម្មករឱ្យបានត្រឹមត្រូវ រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ។

សូមជម្រាបថា រោងចក្រកែច្នៃលោហធាតុជាគ្រឿងបង្គុំសម្រាប់ធ្វើអាគុយរថយន្តមួយ មានទីផ្សារគោលដៅនៅប្រទេសចិន។ តាមការបញ្ជាក់ពីម្ចាស់សំណើ នៅពេលពេញសមត្ថភាព រោងចក្រនេះនឹងមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណ ១០០នាក់ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]