Chip Mong បើកសម្ពោធរោងចក្រផ្ទុកសំណល់ឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ជីប ម៉ុង លែន ដែលមានគម្រោងមួយនៅតំបន់ជ្រោយចង្វា តាមបណ្តោយផ្លូវជាតិលេខ៦A គ្រោងនឹងរួមចំណែកប្រែក្លាយតំបន់នេះទៅជាទីប្រជុំជនដ៏ធំ និងស៊ីវិល័យមួយ។

តាមរយៈការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួនកន្លងមក ជីប ម៉ុង លែន តែងផ្តល់ជូនអតិថិជននូវគម្រោងលំនៅឋានកម្រិតខ្ពស់ គេហដ្ឋានរចនាដ៏ប្រណិតទាន់សម័យ ហេដ្ឋារចនាសម្ព័ន្ធទំនើបស៊ីវិល័យ។

គណៈគ្រប់គ្រងរបស់ ជីប ម៉ុង លែន បានបញ្ជាក់ថា ជីប ម៉ុង លែន គ្រោងអភិវឌ្ឍគម្រោងលំនៅឋាននៅតំបន់ជ្រោយចង្វានេះឱ្យមានសក្តានុពលខ្ពស់សម្រាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម កីឡា និងការរស់នៅក្នុងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង។

សម្រាប់តំបន់ជ្រោយចង្វានេះ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោងលំនៅឋានដ៏ពេញលេញមួយ ដែលមានសួនច្បារដ៏ធំ ដែលផ្ដល់មុខងារយ៉ាងច្រើន មជ្ឈមណ្ឌលកីឡាដែលបំពាក់ឧបករណ៍ហាត់កីឡាទំនើប និងផ្សារទំនើបដ៏ធំបំផុតក្នុងតំបន់ ព្រមទាំងប្រែក្លាយជាទីតាំងប្រមូលផ្តុំប្រកបដោយសក្តានុពលសម្រាប់ការរស់នៅ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម។

ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានឈានមុខគេ និង ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនវិនិយោគលើផ្សារទំនើបបានចាប់ដៃគូរវិនិយោគមណ្ឌលផ្សារទំនើបដ៏ធំមួយនៅគម្រោងថ្មីមួយនេះផងដែរ។

រហូតមដល់បច្ចុប្បន្ន មណ្ឌលផ្សារទំនើប ជីប ម៉ុង រីថែល ចាប់ផ្តើមមានវត្តមានបណ្តើរៗដូចជានៅ គម្រោង លែនម៉ាក ២៧១ នោះគឺផ្សារទំនើបខ្នាតយក្យ ជីប ម៉ុង ២៧១ មេហ្គា ម៉ល, គម្រោង ផាក លែន សែនសុខ គឺមណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល, គម្រោង ផាក លែន ៥៩៨ គឺមណ្ឌលផ្សារទំនើបបែបសហគមន៍ ជីប ម៉ុង ៥៩៨ ម៉ល។ មណ្ឌលផ្សារទំនើប ជីប ម៉ុង រីថែល ក៏គ្រោងមានវត្តមានក្នុងគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង លែន នឹងធ្វើសន្និសីទសារព័ត៌មាននាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ខាងមុខ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ដើម្បីប្រកាសជាសាធារណៈនូវកាលបរិច្ឆេទបើកលក់គម្រោងមួយនេះជាផ្លូវការ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]