ប្រព័ន្ធគ្រប់គ្រងថ្មី៖ មិនមែនទាល់តែខូច ទើបជួសជុលទេ! ការពារតាំងពីបញ្ហាមិនទាន់កើត

អង្គភាពរដ្ឋាករទឹកនៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាធំៗដូចជា ហេដ្ឋារចនាសម្ព័ន្ធចាស់ទ្រុឌទ្រោម ការកើនឡើងនៃចំណាយ និងបទប្បញ្ញត្តិសកលដែលកាន់តែតឹងរ៉ឹង។

ដើម្បីដោះស្រាបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន Bentley Systems កំពុងជួយដល់អ្នកផ្តល់សេវាឱ្យផ្លាស់ប្តូរពីវដ្ត “ទាល់តែខូចទើបជួសជុល” មកជាការគ្រប់គ្រងបែបសកម្ម និងផ្អែកលើទិន្នន័យវិញ តាមរយៈដំណោះស្រាយ  Digital Twin ពោលគឺការពារតាំងពីបញ្ហាមិនទាន់កើតឡើង។

បច្ចុប្បន្ន អង្គភាពជាច្រើនកំពុងជួបការលំបាកជាមួយភាពស្រពិចស្រពិលនៃទិន្នន័យ ដែលព័ត៌មានសំខាន់ៗត្រូវបានជាប់គាំងនៅក្នុងតារាង Spreadsheet ដាច់ដោយឡែកពីគ្នា ផែនទីបែបហួសសម័យ និងប្រព័ន្ធដែលបែកបាក់។

កង្វះតម្លាភាពនេះ ធ្វើឱ្យការធ្វើរបាយការណ៍ជូនស្ថាប័នគ្រប់គ្រងក្លាយជាបន្ទុកការងារដោយដៃ និងធ្វើឱ្យបញ្ហាបំពង់តូចតាច ក្លាយទៅជាការជួសជុលបន្ទាន់ដែលមានតម្លៃថ្លៃ។

កម្មវិធីរបស់ Bentley អាចដោះស្រាយបញ្ហានេះដោយមានប្រសិទ្ធភាពដោយបង្រួបបង្រួម GIS, SCADA និងកំណត់ត្រាថែទាំ ឱ្យទៅជាគំរូឌីជីថលតែមួយ។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Digital Twin របស់ Bentley ក្រុមការងាររដ្ឋាករទឹកអាចពង្រឹងតម្លាភាព ដោយការប្រមូលផ្តុំទិន្នន័យដែលនៅរាយប៉ាយ ឱ្យទៅជាប្រភពដែលអាចត្រួតពិនិត្យបានតែមួយ ដែលធានាថារបាយការណ៍អនុលោមតាមបទប្បញ្ញត្តិមានភាពត្រឹមត្រូវ និងអាចយកជាការបាន។

ក្រៅពីនេះ វាក៏អាចព្យាករណ៍ពីការខូចខាត ដោយប្រើការធ្វើសាកល្បងសេណារីយ៉ូបែប What-if simulations ដើម្បីសាកល្បងថាតើប្រព័ន្ធឆ្លើយតបនឹងសម្ពាធយ៉ាងដូចម្តេច ដែលជួយឱ្យប្រតិបត្តិករកំណត់អត្តសញ្ញាណចំណុចដែលមានហានិភ័យខ្ពស់ មុនពេលវាខូចខាត។

វាក៏អាចជួយបង្កើនប្រសិទ្ធភាពនៃការវិនិយោគ តាមរយៈការជំនួសការស្មាន មកជាការវិភាគបែបព្យាករណ៍វិញ ដើម្បីធានាថាដើមទុនត្រូវបានចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលសំខាន់បំផុត។

ជាចុងក្រោយ ឧបករណ៍ទាំងនេះក៏ជួយឱ្យអង្គភាពរដ្ឋាករទឹកធ្វើការដោយដឹងជាមុន ជាជាងការតាមដោះស្រាយបញ្ហាក្រោយពេលកើតឡើង។ ដូច្នេះ អ្នកផ្តល់សេវាទឹកស្អាតអាចកាត់បន្ថយហានិភ័យប្រតិបត្តិការ បន្ថយចំណាយលើការជួសជុល និងរក្សាទំនុកចិត្តសាធារណៈ តាមរយៈបណ្តាញដែលមានភាពធន់ និងអាចជឿទុកចិត្តបានជាងមុន។

Take control of water utility compliance and performance with Bentley’s water digital twin solutions that unify data, reduce risk, and enable predictive operations.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម តម្លៃជាង១៣លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តកំពង់ចាម តម្លៃសាង […]

ប្រឡាយស្វាយមាសខេត្តកំកំពង់ចាម សមត្ថភាពស្រោចស្រពជាង ៩០០ហិកតា ស្តារបាបាន ៥៥%

ប្រឡាយស្វាយមាស ដែលស្ថិតនៅក្នុងខេខេត្តកំកំពង់ចាម មានសមត្ […]

គម្រោងពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន៣ សាងសង់សម្រេចបាន ៧០%

វឌ្ឍនភាពការងារជំហានទី៣ សម្រេចបានជាង ៧០% ខណៈកម្ពុជាពង្រី […]

សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា សម្រេចជិត៩០% គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អ […]

គម្រោងអាងទឹកដងកាំបិតក្នុងភូមិសាស្ដ្រ​ខេត្តកំពង់ធំ សាងសង់សម្រេចបានប្រមាណ ៩០%

វឌ្ឍនភាពការងារសាងសង់គម្រោងអាងទឹកដងកាំបិត ក្នុងភូមិសាស្ដ […]

កម្ពុជានឹងប្រែក្លាយបបណ្តាខេត្តទិសខាងកើតឱ្យក្លាយជាតំបន់ឧស្សាហកម្ម ក្នុងរយៈពេល២០ឆ្នាំខាងមុខ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញចក្ខុវិស័យយុទ្ធសាស […]