Bentley ចេញ OpenFlows 2026 បែបថ្មីដើម្បីធ្វើទំនើបកម្មការគូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទឹក

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី OpenFlows 2026 បែបអាប់ដេតថ្មី ដើម្បីជួយដល់វិស្វករក្នុងការវិភាគ និងរចនាបណ្តាញទឹកស្អាត ប្រព័ន្ធលូ និងប្រព័ន្ធទឹកភ្លៀងឱ្យកាន់មានប្រសិទ្ធភាពខ្ពស់។

តាមរយៈការដាក់បញ្ចូលឧបករណ៍ឌីជីថលកម្រិតខ្ពស់ កម្មវិធីនេះមានគោលបំណងលុបបំបាត់ឧបសគ្គទូទៅក្នុងលំហូរការងារ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងជំនាញឱ្យកាន់តែប្រសើរឡើង។

ការបន្ថែមដ៏លេចធ្លោមួយគឺការណែនាំ Bentley Copilot ដែលជាជំនួយការដំណើរការដោយ AI ដែលជួយឱ្យវិស្វករធ្វើការលើគំរូធារាសាស្ត្រ (hydraulic models) របស់ពួកគេដោយប្រើភាសាបែបសាមញ្ញៗ។

លក្ខណៈពិសេសនេះជួយឱ្យអ្នកប្រើប្រាស់សាកសួរទិន្នន័យ កែសម្រួល និងដាក់ពាក្យបញ្ជាតាមរយៈការសន្ទនាដ៏សាមញ្ញៗ ជំនួសឱ្យការរុករកម៉ឺនុយដ៏ស្មុគស្មាញ។ វាជួយកាត់បន្ថយការងារដោយដៃ កាត់បន្ថយការកំហុសឆ្គង និងកាត់បន្ថយពេលវេលាសម្រាប់វិស្វករថ្មីក្នុងការរៀនសូត្រពីកម្មវិធីនេះ។

លើសពីនេះ OpenFlows 2026 ថ្មីនេះក៏មានមុខងារតភ្ជាប់កាន់តែប្រសើរទៅនឹងបច្ចេកវិទ្យា Digital Twins និង Bentley Infrastructure Cloud។ ការផ្លាស់ប្តូរនេះជួយឱ្យអ្នកពាក់ព័ន្ធគ្រប់ផ្នែកអាចមើលឃើញបណ្តាញធារាសាស្ត្ររួមជាមួយហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតទាំងបែប 2D ឬ 3D។

ទស្សនវិស័យរួមនេះជួយបង្កើនការទំនាក់ទំនង និងជួយក្រុមការងារកំណត់អត្តសញ្ញាណនៃបញ្ហាទាក់ទងនឹងការរចនាដែលអាចកើតមាន មុនពេលការសាងសង់ចាប់ផ្តើម។

កម្មវិធីថ្មីក៏ដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសក្នុងការគ្រប់គ្រង និងវិភាគទិន្នន័យផងដែរ។ ការគាំទ្រប្រព័ន្ធ native coordinate system ថ្មី ជួយធ្វើស្វ័យប្រវត្តិទាក់ទងនឹងទិន្នន័យ GIS នៃគំរូដី និងផែនទី ដែលជួយសន្សំសំចៃពេលវេលារបស់វិស្វករដែលធ្លាប់ចំណាយលើការងារនេះ។

លើសពីនេះ កម្មវិធីថ្មីនេះក៏អនុញ្ញាតឱ្យមានការបង្កើតក្រាហ្វិក 2D ភ្លាមៗ ហើយពន្យល់អំពីសេណារីយ៉ូនៃហានិភ័យនានាផងដែរ។ ការកែលម្អទាំងនេះក៏ជួយឱ្យអ្នកប្រើប្រាស់ធ្វើការប្រៀបធៀបជម្រើសនៃការរចនាបានយ៉ាងឆាប់រហ័ស និងមើលឃើញលទ្ធផលលំហូរការងារដ៏ស្មុគស្មាញ។

ការជួយសម្រួលទាំងនេះ ជាលទ្ធផលនឹងធ្វើឱ្យដំណើរការនៃការសម្រេចចិត្តផ្នែកវិស្វកម្ម ឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិទ្យាស្ថានកម្ពុជានិងចិនសហការគ្នាដើម្បីអភិវឌ្ឍជំនាញយានយន្តថាមពលថ្មីនៅកម្ពុជា

កិច្ចព្រមព្រៀងត្រីភាគីនេះផ្តោតលើការកសាងសមត្ថភាពធនធានមនុ […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]

ក្រសួងអប់រំប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងថ្មីនៃសាលារៀន AUPP ជាផ្លូវការ

ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន សាទរចំពោះអគារថ្មីនេះថា […]

កម្ពុជា-អូស្រ្តាលី ប្រកាសបើកដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជាជាផ្លូវការ

មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា) ត្រូវបា […]

វិទ្យាស្ថាន ITI និងក្រុមហ៊ុនជប៉ុន រួមគ្នាជំរុញការបណ្ដុះបណ្ដាលបច្ចេកទេសលើជំនាញមេកានិចរថយន្ត

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន តូយ៉ូ […]

Bentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស […]