ក្រុងល្បីមួយនៃប្រទេសបារាំងប្រើប្រាស់បច្ចេកវិទ្យា iTwin ដើម្បីកំណត់ទិសដៅអភិវឌ្ឍក្រុង

ទីក្រុង Pau ប្រទេសបារាំង ថ្មីៗនេះសម្រេចងាកមកប្រើបច្ចេកវិទ្យា Digital Twin ដើម្បីធ្វើទំនើបកម្មការរៀបចំផែនការអភិវឌ្ឍទីក្រុងឱ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈការប្រើកម្មវិធី រដ្ឋបាលបារាំងដាក់បង្ហាញផែនការរៀបចំទីក្រុងនាពេលអនាគតបានយ៉ាងដូចពិត និងរស់រវើក ដែលជាចំណុចសំខាន់បំផុតដើម្បីឱ្យគម្រោងមានការទទួលស្គាល់ និងយកព្រមពីប្រជាជន។

កម្មវិធីនេះជួយផ្តល់ឱ្យប្រជាពលរដ្ឋនូវបទពិសោធន៍អន្តរកម្ម ដើម្បីមើលឃើញជាមុនថា គម្រោងអភិវឌ្ឍន៍ថ្មីៗនឹងសម្របសម្រួលជាមួយទេសភាពទីក្រុងយ៉ាងដូចម្តេច។

កម្មវិធីនេះអាចធ្វើការងារបានដោ រលូន ដោយបាច់ពឹងផ្អែកលើរបាយការណ៍ក្រដាសបែបហួសសម័យទៀតទេ។

បច្ចេកវិទ្យានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សទេសភាពស្ថាបត្យកម្មប្រវត្តិសាស្ត្ររបស់ទីក្រុង ដែលស្ថិតក្រោមការការពារ ខណៈពេលជួយលើកកម្ពស់តម្លាភាព និងបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះគម្រោងអភិវឌ្ឍន៍នានា។

រូបភាពផ្លូវក្នុងក្រុងដែលមានដើមឈើតម្រៀបជួរជាមួយអ្នកថ្មើរជើង និងអ្នកជិះកង់ ដែលបង្ហាញខាងលើផែនការទីតាំងលម្អិតសម្រាប់គម្រោងរចនាផ្លូវឡើងវិញដែលស៊ីគ្នា។

ឧទាហរណ៍ ក្រុមអ្នករៀបចំផែនការបានប្រើកម្មវិធីនេះដើម្បីកែប្រែចំណតរថយន្តដែលធ្វើពីបេតុងឱ្យក្លាយជាតំបន់បៃតងសម្រាប់អ្នកថ្មើរជើង និងបានស្តារតំបន់ដែលធ្លាប់ត្រូវបានមើលរំលងឱ្យប្រែក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវើក។

លើសពីការងាររចនា កម្មវិធីនេះក៏ជួយឱ្យវិស្វករ និងស្ថាប័នពាក់ព័ន្ធធ្វើការសហការគ្នាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធស្មុគស្មាញ គ្រប់គ្រងបណ្តាញសេវាសាធារណៈ និងបង្កើតជាសេណារីយ៉ូនៃស្ថានភាពចរាចរណ៍នានាជាមួយនឹងកម្រិតភាពជាក់លាក់ខ្ពស់មិនធ្លាប់មានពីមុនមក។

វិធីសាស្ត្រនេះក៏ត្រូវទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ ដោយក្នុងនោះរួមមានពានរង្វាន់ដ៏មានកិត្យានុភាព “Founders’ Honors” ផងដែរ។

សម្រាប់ទិសដៅនាពេលអនាគត ទីក្រុង Pau នៅតែបន្តជំរុញការច្នៃប្រឌិត ដោយរួមបញ្ចូលទិន្នន័យពេលវេលាជាក់ស្តែង (Real-time Data) និងការវិភាគព្យាករណ៍ (Predictive Analytics) ដើម្បីកសាងបរិស្ថានទីក្រុងដែលមាននិរន្តរភាព ប្រសិទ្ធភាពខ្ពស់ និងផ្តល់គុណភាពជីវិតកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋទាំងអស់។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីពិសេសនៅក្រោយកម្មវិធី OpenBridge Designer? មិនមែនគ្រាន់តែជាកូដនោះទេ

អ្នកជំនាញពីក្រុមហ៊ុន Bentley កាលពីថ្មីៗ បានលើកឡើងថាកម្ម […]

គម្រោងសង់ផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូរបស់អ៊ីតាលី ប្រើប្រាស់បច្ចេកវិទ្យាអ្វីខ្លះ?

ប្រទេសអ៊ីតាលីកំពុងអនុវត្តគម្រោងធ្វើទំនើបកម្មផ្លូវដែកដ៏ធ […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

មកសិក្សាពីបច្ចេកវិទ្យាសាងសង់សណ្ឋាគារខ្នាតយក្សតម្លៃ ១,៣ ពាន់លានដុល្លារ នៅអាមេរិក

ក្រុមហ៊ុន Mortenson និង McCarthy បានរួមគ្នាបញ្ចប់ការសាង […]

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]