ក្រុមហ៊ុន Bentley ប្រើ AI បានដោយមានប្រសិទ្ធភាពដោយផ្ដោលលើចំណុចសំខាន់ ២!
ក្រុមហ៊ុន Bentley Systems កំពុងដាក់បញ្ចូលបច្ចេកវិទ្យា AI កម្រិតខ្ពស់ដោយផ្ទាល់ទៅក្នុងកម្មវិធីវិស្វកម្មជំនាញរបស់ខ្លួន ក្នុងគោលបំណងជួយវិស្វករ និងស្ថាបត្យកររចនា និងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែងាយ និងមានប្រសិទ្ធភាពជាងមុន តាមរយៈស្វ័យប្រវត្តិកម្មលើកិច្ចការដដែលៗ និងការសម្រួលដល់លំហូរការងារដ៏ស្មុគស្មាញ។
ការវិវត្តផ្នែកបច្ចេកវិទ្យានេះផ្តោតលើវិធីសាស្ត្រសំខាន់ពីរ៖ ទី ១) ការជួយឱ្យវិស្វករប្រើ AI ដើម្បីជួយសរសរសរកូដ និងធ្វើស្វ័យប្រវត្តិកម្មការងារដែលធ្លាប់ធ្វើដោយដៃ និង ២) ការដាក់ឱ្យប្រើ AI agent ថ្មី ដែលលុបបំបាត់តម្រូវការក្នុងការសរសេរកូដទាំងស្រុងតែម្ដង។
កម្មវិធីរបស់ Bentley ប្រើប្រាស់ពិធីការ Model Context Protocol ដើម្បីដើរតួជាស្ពានតភ្ជាប់ ដែលជួយឱ្យ AI agent ដូចជា Claude អាចទំនាក់ទំនងដោយផ្ទាល់ជាមួយកម្មវិធីវិស្វកម្មបាន។
ជំនួសឱ្យការចំណាយពេលរាប់ម៉ោងដើម្បីរុករកម៉ឺនុយ ឬសរសេរស្គ្រីបស្មុគស្មាញ ឥឡូវនេះវិស្វករអាចបញ្ជាដោយប្រើភាសាសាមញ្ញៗ បាន ឧទាហរណ៍ដូចជាការបង្កើនប្រសិទ្ធភាពស៊ុមដែក ជាដើម។
អត្ថប្រយោជន៍មួយទៀតគឺការសន្សំសំចៃពេលវេលា ដែលជួយឱ្ វិស្វករអាចរំលងការធ្វើគំរូ (modeling) ដែលគួរឱ្យធុញទ្រាន់ ហើយងាកទៅផ្តោតលើការសម្រេចចិត្តកម្រិតខ្ពស់ ការពិនិត្យគុណភាព និងការសម្របសម្រួលការរចនាវិញ។
តាមរយៈការធ្វើស្វ័យប្រវត្តិកម្មដោយ AI វិស្វករពេលច្រើនជាងមុនដើម្បីដោះស្រាយផ្សេងទៀតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសកល ខណៈនៅតែរក្សាបាននូវសុវត្ថិភាព និងភាពត្រឹមត្រូវនៃការរចនា។
លើសពីនេះ ភ្នាក់ងារ AI ទាំងនេះក៏ដើរតួជាកូនជាងឌីជីថល ដោយធានាថាវិស្វករដែលជាមនុស្សនៅតែមានការគ្រប់គ្រងពេញលេញ ដើម្បីផ្តល់នូវការត្រួតពិនិត្យដ៏សំខាន់ និងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ ដែលចាំបាច់សម្រាប់គម្រោងសាងសង់ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។
ចុះឈ្មោះសិក្សាស្វែងយល់បន្ថែម៖ Streamlining Structural Engineering Tasks with AI and STAAD: Load Combos, Envelopes, and Result Extraction
- Video Advertisement -