គម្រោងកែលម្អគុណភាពផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត ក្រោមជំនួយជប៉ុន $៣០០លាន កំពុងស្ថិតក្នុងការសិក្សា
ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) សហការជាមួយវិស័យឯកជន (CRBC និង Royal Railway) កំពុងជំរុញផែនការកែលម្អផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ដោយមានការគាំទ្រយ៉ាងច្រើនពីជំនួយឥតសំណង ៣០០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់ផ្លូវដែកភាគខាងជើងដែលមានស្រាប់ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ឱ្យមានល្បឿន និងសមត្ថភាពដូចទៅនឹងផ្លូវរថភ្លើងភាគខាងត្បូងដែលតភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គម្រោងលើកកម្រិតគុណភាពផ្លូវដែកនេះ នឹងត្រូវធ្វើការកែលម្អលើចំណុចសំខាន់ៗមួយចំនួន រួមមានៈការផ្លាស់ប្តូរកំណល់ពីដែកទៅបេតុង ការផ្លាស់ប្តូរដែករ៉ៃពីប្រភេទតូចទៅធំ ការរៀបចំនូវគ្រឹះផ្លូវដែក ស្ពាននិងអគារ ឧបករណ៍ផ្តល់សញ្ញានិងព័ត៌មាន ព្រមទាំងឋបនីយភណ្ឌផ្លូវដែក ដោះស្រាយបញ្ហាក្នុងស្ថានីយរថភ្លើង ខ្សែរថភ្លើង ការជួសជុលស្ថានីយចំណត កែលម្អចំណតរង់ចាំអ្នកដំណើរ និងអ្នកដំណើរចេញចូលស្ថានីយ ប្រព័ន្ធព័តមានទំនាក់ទំនងជាមធ្យោយបាយដឹកជញ្ជូនផ្សេងទៀត និងរៀបចំការដឹកជញ្ជូនអ្នកដំណើរ និងទំនិញប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៀតនោះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលបានធ្វើឱ្យប្រសើរឡើងនឹងជួយសម្រួលដល់ការបង្កើនល្បឿនរថភ្លើង – រហូតដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថភ្លើងដឹកអ្នកដំណើរ និង ៥០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថភ្លើងដឹកទំនិញ – ខណៈពេលដែលធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់ផងដែរ។ គួរបញ្ជាក់ថា ផ្លូវរថភ្លើងមួយខ្សែនេះ នឹងត្រូវរត់ឆ្លងកាត់ខេត្ត-ក្រុងចំនួនប្រាំមួយគឺ ភ្នំពេញ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ោយប៉ែត ដែលធ្វើឱ្យវាក្លាយជាការតភ្ជាប់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនអ្នកដំណើរ […]
កម្ពុជា និង AIIB កំពុងសិក្សាសង់រថភ្លើងក្រោមដី ដើម្បីកាត់បន្ថយការកកស្ទះចរាចរក្នុងក្រុងភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានចាប់ផ្តើមការសិក្សាគម្រោងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ក្នុងគោលបំណងវាយតម្លៃលទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនសាធារណៈទំនើប ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សា ដោយបានបើកកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី៥ ខែមីនា ដឹកនាំដោយឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការទីប្រឹក្សា និង ភាគីពាក់ព័ន្ធ។ ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមក្នុងការប្រមូលធាតុចូលទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តារផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព ។ គួរបញ្ជាក់ផងដែរថាគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) […]