ក្រុមហ៊ុនមួយចង់បង្កើតរោងចក្រកែច្នៃសណ្តែកសៀង និងចម្រាញ់ប្រេងពីសណ្តែកសៀងនៅកម្ពុជា

ក្រុមហ៊ុន HYPER HOPE NUTRITION (CAMBODIA) CO., LTD. បានបង្ហាញពីបំណងរបស់ខ្លួន តាមរយៈការបង្កើតរោងចក្រកែច្នៃសណ្តែកសៀង និងចម្រាញ់ប្រេងពីសណ្តែកសៀងនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនដឹកនាំដោយលោក កុង ស៊ាង អ៊ី (GONG XIANG YU) ប្រធានក្រុមហ៊ុន កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ លោកអគ្គលេខាធិការបានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុន  និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលជឿជាក់លើរាជរដ្ឋាភិបាលសម្រេចចិត្តបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជាតាំងពីឆ្នាំ២០២៣ ហើយមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការផលិតកម្មដោយរលូន និងទទួលជោគជ័យក្នុងសកម្មភាពធុរកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ លោក កុង ស៊ាង អ៊ី ប្រធានក្រុមហ៊ុន បានមើលឃើញបរិស្ថានវិនិយោគល្អនៅកម្ពុជា ក្រុមហ៊ុនក៏មានបំណងពង្រីកការវិនិយោគរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រកែច្នៃសណ្តែកសៀង និងចម្រាញ់ប្រេងពីសណ្តែកសៀង។ លោកបញ្ជាក់ថា គម្រោងពង្រីកការវិនិយោគនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាទាំងដោយផ្ទាល់ និងដោយប្រយោល ព្រមទាំងអាចរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ និងកែច្នៃវត្ថុធាតុដើមកសិកម្មក្នុងស្រុក។

សូមជម្រាបដែរថា តាមរយៈជំនួបនោះ CDC ក៏ស្នើឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគដាំដុះសណ្តែកសៀង ដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ ដើម្បីជំរុញការចូលរួមរបស់ប្រជាកសិករកម្ពុជា និងបង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកសម្រាប់រោងចក្ររបស់ក្រុមហ៊ុនផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]