រដ្ឋប្តេជ្ញាអនុវត្តន៍សកម្មភាពចំនួន៣ ដើម្បីបង្កើតបរិយាកាសវិនិយោគដែលអំណោយផលខ្ពស់នៅកម្ពុជា

ថ្លែងនៅក្នុងពិព័រណ៍អន្តរជាតិចិនស្តីពីការវិនិយោគ និងពាណិជ្ជកម្ម លើកទី ២៦ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីច្បាប់វិនិយោគដែលមានភាពប្រកួតប្រជែងខ្ពស់ ការបង្ក្រាបយ៉ាងតឹងរ៉ឹងលើបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត និងការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសកល ព្រមទាំងគម្រោងវិនិយោគដែលមានតម្លៃ ៥,២ ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានអនុម័ត

រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាអនុវត្តន៍សកម្មភាពចំនួន៣ ដើម្បីបង្កើតបរិយាកាសវិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់នៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងពិធីបើកពិព័រណ៌វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ (26th CIFIT) នៅប្រទេសចិន កាលថ្ងៃ ទី៨ ខែកញ្ញា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាសវិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់ តាមរយៈចំនុច៣ សំខាន់ គឺ៖

១. ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងយ៉ាងមានភាពទាក់ទាញ ដើម្បីផ្តល់នូវការលើកទឹកចិត្តខ្ពស់ និងកិច្ចការពារយ៉ាងរឹងមាំជូនដល់វិនិយោគិន។

២. ការអនុវត្តច្បាប់ និងការលើកកម្ពស់សន្តិសុខ តាមរយៈការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងៗ ដើម្បីធានាបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសុវត្ថិភាព។ និង

៣. ការបើកច្រកទីផ្សារធំៗ តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (អាស៊ាន, RCEP, កិច្ចព្រមព្រៀងទ្វេភាគី), ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប, កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងការខិតខំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP។

សូមជម្រាបថា តាមរយៈពិធីនោះ ឯកឧត្តមស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីលទ្ធផលនៃចំនួនគម្រោងវិនិយោគ ដែល CDC បានអនុម័តក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៦ ដែលមានសរុបចំនួន ៣០៩គម្រោង ក្នុងទំហំទុនសរុបប្រមាណ ៥,២ ប៊ីលានដុល្លារអាម៉េរិក រំពឹងថានឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៧៧,០០០ កន្លែង។ លើសពីបរិមាណ កម្ពុជាក៏បាននិងកំពុងបង្កើនគុណភាពនៃការវិនិយោគផងដែរ តាមរយៈការធ្វើពិពិធកម្មទៅកាន់វិស័យដែលមានតម្លៃបន្ថែមខ្ពស់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]