ក្រុមហ៊ុនលំដាប់អន្តរជាតិមួយរបស់ជប៉ុន មានបំណងបោះទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា

ក្រុមហ៊ុន Lion Corporation ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយរបស់ប្រទេសជប៉ុន បានបង្ហាញពីបំណងចង់បោះទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា បន្ទាប់ពីបានសំឡឹងឃើញពីសក្តានុពលកម្ពុជា។បំណងនេះ បានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងគណៈប្រតិភូក្រុមហ៊ុន ដឹកនាំដោយលោក Takenobu Yamamoto នាយកផ្នែកធុរកិច្ចអន្តរជាតិ ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Takenobu Yamamoto បានឱ្យដឹងថា ដោយមើលឃើញពីសក្តានុពល និងបរិស្ថានវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ក្រុមហ៊ុន Lion Corporation មានបំណងធ្វើការសិក្សាលម្អិតដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ខណៈបច្ចុប្បន្ន នៅអាស៊ាន ក្រុមហ៊ុនក៏មានមូលដ្ឋានផលិតកម្មនៅប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ផងដែរ។

ក្នុងនាមជាក្រុមហ៊ុនធំមួយនៅក្នុងឧស្សាហកម្មទំនិញប្រើប្រាស់ ក្រុមហ៊ុន Lion Corporation ទទួលបានការជឿទុកចិត្តយ៉ាងទូលំទូលាយនៅទូទាំងអាស៊ី។ ដើមឡើយត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុនក្នុងឆ្នាំ 1891 និងបានបង្កើតឡើងនៅរចនាសម្ព័ន្ធសាជីវកម្មទំនើបរបស់ខ្លួនក្នុងឆ្នាំ 1981 ក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោកនេះមានជំនាញខាងផលិតផលថែទាំប្រចាំថ្ងៃប្រចាំគ្រួសារ និងអនាម័យលំដាប់ខ្ពស់ជាច្រើនប្រភេទ។ ផលប័ត្រលំដាប់ពិភពលោករបស់ខ្លួនរួមមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា សាប៊ូកក់សក់ សាប៊ូបោកខោអាវ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ និងរបស់របរថែរក្សាសម្ផស្ស និងអនាម័យជាច្រើនទៀត។ ការបង្កើតរោងចក្រក្នុងស្រុកនៅកម្ពុជានឹងមិនត្រឹមតែនាំមកនូវផលិតផលដែលគួរឱ្យទុកចិត្តទាំងនេះឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបង្កើតការងារដ៏សំខាន់ និងឱកាសចែករំលែកបច្ចេកវិទ្យានៅក្នុងប្រទេសផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូក្រុមហ៊ុនជប៉ុនដែលបានសម្លឹងឃើញកម្ពុជាជាគោលដៅសម្រាប់ពង្រីកការវិនិយោគរបស់ខ្លួន។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ចេញនូវវិធានការគាំទ្រនានាដល់ផ្នែកឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន។

ក្នុងន័យនេះ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តឱ្យបានឆាប់ក្នុងការវិនិយោគនៅកម្ពុជា ដោយត្រូវស្វែងរកទីតាំងសមស្របណាមួយ ជាពិសេស សូមពិចារណាទីតាំងនៅក្នុងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា។

សូមជម្រាបដែរថា ក្រុមហ៊ុន Lion Corporation គឺជាក្រុមហ៊ុនជប៉ុនដ៏ធំមួយដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨១ ហើយមានឯកទេសខាងផលិតសាប៊ូកក់សក់ សាប៊ូបោកខោអាវ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ និងផលិតផលថែរក្សាសម្ផស្សនិងអនាម័យផ្សេងៗទៀត៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅស្វាយរៀង មានរោងចក្រចំនួន ៣៥ ក្នុងតម្លៃទុន ១,៥ពាន់លានដុល្លារ

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ មានរោងច […]

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

ជប៉ុនចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា លើរឿងសំខាន់ចំនួន២

នៅក្នុងកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Tak […]

សភាពាណិជ្ជកម្មអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិវិស័យព័ស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារិម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក […]