កំពង់ឆ្នាំងកំពុងប្រែខ្លួនជាមជ្ឈមណ្ឌលឧស្សាហកម្ម ជាមួយនឹងសហគ្រាសជាងពីរពាន់

គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហ​គ្រាស និងសិប្បកម្មសរុបចំនួន ២.៧១២មូលដ្ឋាន ខណៈក្នុងនោះ មានរោងចក្រ សហគ្រាសធុន​ធំចំនួន​ ៤២កន្លែង។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា កាលថ្ងៃទី២៧ ឧសភា ២០២៦។

នាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំង មានចម្ងាយ ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខាងលិចជាប់ខេត្តពោធិ៍សាត់ និងខាងជើងជាប់ខេត្តកំពង់ធំ និងបឹងទន្លេសាប។

ឯកឧត្តមថា ខេត្តមានផ្ទៃដីសរុប ៥.៥២១គីឡូម៉ែត្រការ៉េ មានក្រុង ស្រុកចំនួន៨ ឃុំ-សង្កាត់ចំនួន៧១ និង​ភូមិ​ចំនួន៥៦៩ភូមិ។ ខេត្តកំពង់ឆ្នាំងមានប្រជាជនចំនួន ១៦១.៣៣០គ្រួសារ និងប្រជាជនសរុបចំនួន៦១៥.៨៩៦នាក់។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំប្រកប​ដោយ​គតិ​បណ្ឌិត និងមុតស្រួចរបស់រដ្ឋាភិបាល កំពង់ឆ្នាំងសម្រេច​បាន​នូវសមិទ្ធផលធំៗជាច្រើនគ្រប់វិស័យ ក្នុងនោះខេត្តមានរោងចក្រសហ​គ្រាស និងសិប្បកម្មសរុបចំនួន ២.៧១២មូលដ្ឋាន។ រោងចក្រសហគ្រាសធុន​ធំចំនួន​ ៤២កន្លែង មានកម្មករ និយោជិតចំនួន ៧៦.៩២៤នាក់។ ចំណែកឯការផ្គត់ផ្គង់ទឹកស្អាតចំនួន ២១ក្រុមហ៊ុន និងផ្គត់ផ្គង់ទៅដល់ ៤៣ឃុំ និង ២៨៥ភូមិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅស្វាយរៀង មានរោងចក្រចំនួន ៣៥ ក្នុងតម្លៃទុន ១,៥ពាន់លានដុល្លារ

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ មានរោងច […]

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

ជប៉ុនចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា លើរឿងសំខាន់ចំនួន២

នៅក្នុងកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Tak […]

សភាពាណិជ្ជកម្មអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិវិស័យព័ស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារិម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក […]