សហគ្រាសរដ្ឋឈានមុខគេមួយរបស់ចិនចង់​​​​បង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា

ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development មានគម្រោងទិញដំឡូងមីក្នុងស្រុកចំនួនមួយលានតោន និងបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមបច្ចេកវិទ្យាខ្ពស់មួយ

ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. សហគ្រាសរដ្ឋឈានមុខគេមួយរបស់ចិន មានបំណងសិក្សាក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា។នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយលោក Chen Mingyu ប្រធានក្រុមហ៊ុន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Chen Mingyu បានឱ្យដឹងថា ដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ គឺក្រុមហ៊ុនចង់បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាប្រមាណ ១លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោកថាក្រុមហ៊ុនក៏មានបំណងសិក្សាពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា និងការផ្ទេរចំណេះដឹងតាមរយៈពិនិត្យលទ្ធភាពសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ និងការកែច្នៃកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏ណែនាំលើការជ្រើសរើសទីតាំងរោងចក្រ និងផែនការមេព័ស្តុភារកម្មប្រទាក់ក្រឡា” របស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនឱ្យកាន់តែរហ័ស និងកាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យផលិតផលកម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារសាកល។

សូមជម្រាបដែរថា ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development គឺជាសហគ្រាសរដ្ឋឈានមុខ និងមានទ្រង់ទ្រាយធំមួយរបស់ចិន ក្នុងវិស័យកែច្នៃដំឡូងមី ដែលមានគុណភាពស្តង់ដារទទួលស្គាល់ដោយសហរដ្ឋអាម៉េរិក។ ជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ រំពឹងថា នឹងឈានទៅបើកទំព័រថ្មីមួយទៀតសម្រាប់ការធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅស្វាយរៀង មានរោងចក្រចំនួន ៣៥ ក្នុងតម្លៃទុន ១,៥ពាន់លានដុល្លារ

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ មានរោងច […]

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

សភាពាណិជ្ជកម្មអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិវិស័យព័ស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារិម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក […]

ក្រសួងរ៉ែនិងថាមល និងក្រុមហ៊ុន Toyota ពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងកូនកាត់នៅកម្ពុជា

ឯកឧត្តម កែវ រតនៈ និងអគ្គនាយកក្រុមហ៊ុន Toyota ប្រចាំកម្ព […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]