ក្រុមហ៊ុនម៉ាឡេស៊ីបោះទុន ៦៨លានដុល្លារ បង្កើតកសិដ្ឋានទឹកដោះគោធំបំផុតនៅខេត្តពោធិ៍សាត់

កិច្ចសហការវិនិយោគជាមួយ Alpha Group និង Sonavith Co., Ltd. គម្រោងរួមបញ្ចូលគ្នាទំហំ ១០០០ហិកតានេះ នឹងបង្ហាញពីការចិញ្ចឹមគោ និងការកែច្នៃទឹកដោះគោតាមស្តង់ដារអន្តរជាតិ ដើម្បីបង្កើនការផ្គត់ផ្គង់ និងបង្កើតការងារក្នុងស្រុក

កសិដ្ឋានទឹកដោះគោធំបំផុតនៅកម្ពុជាជាលើកដំបូង នឹងលេចរូបរៀងនៅក្នុងខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នក្រុមហ៊ុនផលិតទឹកដោះគោយក្សរបស់ម៉ាឡេស៊ី Farm Fresh Berhad (Farm Fresh Malaysia) និងក្រុមហ៊ុន Alpha Group បានសហការជាមួយក្រុមហ៊ុន សូណាវីត (SONAVITH Co., Ltd.) របស់កម្ពុជាដើម្បីបង្កើតកសិដ្ឋានទឹកដោះគោ ដែលមានតម្លៃទុនរហូត ៦៨លានដុល្លារអាម៉េរិក។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា តាមរយៈការវិនិយោគដ៏ធំនេះ ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅកម្ពុជា ដែលនឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងជាប្រវត្តិសាស្ត្រថ្មីរបស់ខេត្ត​ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក Loi Tuan Ee នាយកក្រុមហ៊ុនម៉ាឡេស៊ី បានបង្ហាញក្តីរីករាយក្នុងការវិនិយោគនៅខេត្តពោធិ៍សាត់ ដោយសារទទួលបានការលើកទឹកចិត្ត និងការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។លោកបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខមួយនៅតំបន់អាស៊ីអាគ្នេយ៍ ការមកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ នឹងជួយភ្ជាប់ឈ្មោះរបស់ខេត្តទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។

សូមជម្រាបដែរថា ក្រុមហ៊ុន FARM FRESH (PURSAT) នឹងវិនិយោគទុនសរុបចំនួន ៦៨ លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងសាងសង់រោងចក្រកែច្នៃ។ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ​ និងរោងចក្រនេះ សាងសង់លើផ្ទៃដីចំនួន ១,០០០ ហិកតា ក្នុងទឹកដីខេត្តពោធិ៍សាត់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]