NASA នឹងបង្កើតRobot ដើរដោយស្វ័យប្រវត្តិ ដើម្បីយកទៅសង់ទីស្នាក់អាស្រ័យលើឋានព្រះចន្ទ

អង្គការNASA សម្រេចផ្ដល់ទុន ដល់សាកលវិទ្យាល័យអាមេរិកចំនួន ៣ ដើម្បីសិក្សាស្រាវបង្កើតមនុស្សយន្តដែលដើរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាវិស្វកម្មផ្សេងៗទៀត ដើម្បីយកទៅសាងសង់ទីស្នាក់អាស្រ័យ និងហេដ្ឋារចនាសម្ព័ន្ធ នៅលើឋានព្រះចន្ទ។

ទុនសិក្សាស្រាវជ្រាវគម្រោងមានសរុប ៦ លានដុល្លារ សម្រាប់ ៣ គម្រោង ក្នុងរយៈពេល ២ ឆ្នាំ។ គម្រោងទាំងនោះរួមមាន៖

មនុស្សយន្ត(Robot) ស្វ័យប្រវត្តិប្រើសម្រាប់ការងារសាងសង់

ទិសដៅរបស់ NASA គឺចង់បានទីស្នាក់អាស្រ័យ និងហេដ្ឋារចនាសម្ព័ន្ធសមរម្យ មុននឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទ ដើម្បីរស់នៅ និងធ្វើការស្រាវជ្រាវ។ ដូច្នេះ ដើម្បីចំណេញវេលា និងកាត់បន្ថយហានិភ័យ ជាជាងប្រើមនុស្សទៅសង់ទីស្នាក់អាស្រ័យផ្ទាល់ NASA នឹងប្រើមនុស្សយន្តស្វ័យប្រវត្តិឱ្យទៅសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះជំនួសវិញ។ សាកលវិទ្យាល័យ Colorado School of Mines នឹងជាអ្នកសិក្សាបង្កើតបច្ចេកវិទ្យានេះ។

បច្ចេកវិទ្យាទាញយកសម្ភារៈសំណង់ពីក្នុងដីនៅឋានព្រះចន្ទ

ធម្មតាដើម្បីសាងសង់ គឺត្រូវមានវត្ថុធាតុដើម និងសម្ភារៈសំណង់។ ដើម្បីកាត់បន្ថយការដឹកជញ្ជូនសម្ភារៈពីពិភពលោកទៅឋានព្រះចន្ទ សាកលវិទ្យាល័យ Missouri University of Science and Technology នឹងប្រើប្រាស់បច្ចេកវិទ្យាម៉ាញេទិច និងអេឡិចត្រូស្ទិក ដើម្បីបំបែកសារធាតុរ៉ែដែលមានជាតិកាល់ស្យូម និងអាលុយមីញ៉ូមចេញពីដីរបស់ព្រះច័ន្ទ ដើម្បីបង្កើតជាសម្ភារៈសំណង់។

ការបង្កើតប្រព័ន្ធអេឡិចត្រូនិចដែលធន់នឹងភាពត្រជាក់ខ្លាំង

សីតុណ្ហភាពអំឡុងពេលយប់នៅឋានគឺធ្លាក់ចុះដល់រាប់រយអង្សារក្រោមសូន្យ ដែលត្រជាក់ខ្លាំងសម្រាប់គ្រឿងអេឡិចត្រូនិកធម្មតា។ ដូច្នេះសាកលវិទ្យាល័យ Auburn ស្រាវជ្រាវបង្កើតឧបករណ៍អេឡិចត្រូនិចថ្មីដែលធន់នឹងភាពត្រជាក់ខ្លាំង ដើម្បីទុកប្រើនៅក្នុងទីស្នាក់អាស្រ័យរបស់អ្នកវិទ្យាសាស្រ្តដែលនឹងទៅរស់នៅលើឋានព្រះចន្ទ។

គួរបញ្ជាក់ថា គម្រោងនេះគឺជាផ្នែកមួយនៃកម្មវិធី Artemis របស់ NASA ដែលមានគោលបំណងចង់បញ្ជូនអ្នកអាវកាសទៅកាន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទម្ដងទៀត ដើម្បីរស់នៅ និងធ្វើការស្រាវជ្រាវបន្ថែម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

តើមានអ្វីពិសេសនៅក្រោយកម្មវិធី OpenBridge Designer? មិនមែនគ្រាន់តែជាកូដនោះទេ

អ្នកជំនាញពីក្រុមហ៊ុន Bentley កាលពីថ្មីៗ បានលើកឡើងថាកម្ម […]

គម្រោងសង់ផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូរបស់អ៊ីតាលី ប្រើប្រាស់បច្ចេកវិទ្យាអ្វីខ្លះ?

ប្រទេសអ៊ីតាលីកំពុងអនុវត្តគម្រោងធ្វើទំនើបកម្មផ្លូវដែកដ៏ធ […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]