តើអាមេរិកប្រើប​ច្ចេកវិទ្យាអ្វីដើម្បីដោះស្រាយបញ្ហាទីក្រុងលិចទឹក?

ក្រុមវិស្វករអាមេរិកកំពុងទាញបច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន Bentley Systems ដើម្បីធានាថាទីក្រុងទីក្រុង New Orleans នឹងមិនលិចលង់ទៅក្នុងទឹកឡើយ ខណៈដែលការព្យាករណ៍ថ្មីមួយបង្ហាញថាទីក្រុងនេះនឹងលិចចូលក្នុងទឹកសមុទ្រនាពេលអនាគត។

ការសិក្សាថ្មីមួយពីសាកលវិទ្យាល័យ Tulane បានព្រមានការកើនឡើងកម្ពស់ទឹកសមុទ្រអាចនឹងរុញច្រានឆ្នេរសមុទ្រនៃឈូងសមុទ្រម៉ិកស៊ិកឱ្យចូលមកក្នុងដីគោកចម្ងាយ ៦២ ម៉ាយល៍ (ប្រហែល ១០០ គីឡូម៉ែត្រ) ដែលនឹងធ្វើឱ្យទីក្រុង New Orleans នៃរដ្ឋ Louisiana លិចនៅក្រោមទឹក។

ទោះបីជាការសិក្សាមិនបានបង្ហាញថាបញ្ហានេះនឹងកើតឡើងពេលណាក៏ដោយ ប៉ុន្តែក្រុមហ៊ុនវិស្វកម្មក្នុងស្រុកមួយឈ្មោះថា Forte & Tablada បានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងបញ្ហានេះ។ ក្រុមហ៊ុនបានចាប់ផ្តើមធ្វើទំនើបកម្មលើប្រព័ន្ធការពារទឹកជំនន់ក្នុងតំបន់ ដោយប្រើប្រាស់កម្មវិធីកម្មវិធីកុំព្យូទ័ររបស់ក្រុមហ៊ុន Bentley Systems។

ក្រុមហ៊ុននេះបានបង្កើត Digital Twin ដែលគំរូឌីជីថលនៃប្រព័ន្ធគ្រប់គ្រងនឹងជំនន់ពិតៗនៃស្ថានីយបូមទឹក 17th Street Canal បានដោយជោគជ័យ ដែលវាជាសមាសភាគដ៏សំខាន់មួយនៃប្រព័ន្ធគ្រប់គ្រងទឹកជំនន់របស់ទីក្រុង New Orleans។

ក្រុមវិស្វករក៏បានប្រើកម្មវិធីវិធីរបស់ក្រុមហ៊ុន Bentley ដើម្បីតាមដាន ថែទាំ និងដំណើរការរបស់គម្រោងគ្រប់គ្រងទឹកដ៏ស្មុគស្មាញនៅតាមបណ្តាញឆ្នេរសមុទ្រទាំងនេះឱ្យកាន់តែមានភាពឆ្លាតវៃជាងមុនផង។

អត្ថប្រយោជន៍ចម្បងនៃបច្ចេកវិទ្យា Digital Twin គឺការផ្តល់ទិន្នន័យភ្លាមៗ (Real-time data) ដល់ប្រតិបត្តិករ ដែលជួយឱ្យពួកគេអាចធ្វើការពិសោធពីសេណារីយ៉ូឧទាហរណ៍ស្ថានភាពនានាបានដូចជា ស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរជាដើម។ ដូច្នេះពួកគេអាចសម្រេចចិត្តបានលឿន និងច្បាស់លាស់ជាងមុន មុនពេលគ្រោះធម្មជាតិដ៏កាចសាហាវកើតឡើតទៅទៀត។

តាមរយៈការបង្កើតឌីជីថលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយទន្លេ Mississippi អាជ្ញាធរក៏អាចធ្វើទំនើបកម្មប្រព័ន្ធការពារ ព្យាករណ៍ពីតម្រូវការរចនាសម្ព័ន្ធ និងធានាថាទីក្រុងនេះនឹងមិនលិចទឹក ឬខូចខាតដោយធ្ងន់ធ្ងរពីបញ្ហាការប្រែប្រួលអាកាសធាតុនោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីពិសេសនៅក្រោយកម្មវិធី OpenBridge Designer? មិនមែនគ្រាន់តែជាកូដនោះទេ

អ្នកជំនាញពីក្រុមហ៊ុន Bentley កាលពីថ្មីៗ បានលើកឡើងថាកម្ម […]

គម្រោងសង់ផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូរបស់អ៊ីតាលី ប្រើប្រាស់បច្ចេកវិទ្យាអ្វីខ្លះ?

ប្រទេសអ៊ីតាលីកំពុងអនុវត្តគម្រោងធ្វើទំនើបកម្មផ្លូវដែកដ៏ធ […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

មកសិក្សាពីបច្ចេកវិទ្យាសាងសង់សណ្ឋាគារខ្នាតយក្សតម្លៃ ១,៣ ពាន់លានដុល្លារ នៅអាមេរិក

ក្រុមហ៊ុន Mortenson និង McCarthy បានរួមគ្នាបញ្ចប់ការសាង […]

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]