តើទីក្រុងញូវយ៉កប្រើបច្ចេកវិទ្យាអ្វីដើម្បីការពាករការបាក់ឆ្នេរសមុទ្រ និងទប់ទល់នឹងព្យុះ?

ទីក្រុងញូវយ៉កបានខិតខំប្រឹងប្រែងយ៉ាងដើម្បីដើម្បីពង្រឹងបច្ចេកវិទ្យផ្នែកវិស្វកម្ម ដើម្បីប្រែក្លាយឆ្នេរសមុទ្រដែលងាយរងគ្រោះរបស់ខ្លួនឱ្យទៅជាទីក្រុងដ៏រឹង ដោយសារតែទីក្រុងនេះកន្លងមកគឺរងគ្រោះពីព្យុះ និងការបាក់ឆ្នេរយ៉ាងធ្ងន់ធ្ងរ។

ចំណុចស្នូលនៃការផ្លាស់ប្តូរនេះគឺគម្រោង East Side Coastal Resiliency ដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទំនើបៗដើម្បីការពារទីតាំងសំខាន់ៗដូចស្ថានីយផលិតថាមពល East River របស់ក្រុមហ៊ុន Con Edison ពីការជន់លិចដោយព្យុះនានានៅពេលអនាគត។

អ្នកថ្មើរជើងកំពុងរីករាយនឹងផ្លូវដើរតាមដងទន្លេ រួមជាមួយជញ្ជាំងការពារទឹកជំនន់ ដោយមានស្ថានីយ៍ផលិតអគ្គិសនី East River របស់ Con Edison នៅផ្ទៃខាងក្រោយ។ ឥណទានរូបភាព៖ BIG

ដើម្បីរចនាបណ្តាញដ៏ស្មុគស្មាញនៃជញ្ជាំងទប់ទឹក និងទ្វារទឹកដ៏ធំសម្រាប់គម្រោងនេះ ក្រុមហ៊ុនវិស្វកម្ម Arcadis បានប្រើប្រាស់កម្មវិធីវិស្វកម្មរចនាសម្ព័ន្ធ និងការវិភាគ STAAD របស់ក្រុមហ៊ុន Bentley Systems។

បច្ចេកវិទ្យានេះបានជួយឱ្យវិស្វករបង្កើតគំរូនិម្មិតដ៏ជាក់លាក់នៃរចនាសម្ព័ន្ធទាំងនោះ ដែលជួយឱ្យពួកគេអាចធ្វើការពិសោធន៍លើសេណារីយ៉ូគ្រោះធម្មជាតិធ្ងន់ធ្ងរផ្សេងៗ ដូចជាការជន់លិចដោយព្យុះខ្លាំងក្លា និងការប៉ះទង្គិចពីកំទេចកំទីធ្ងន់ៗជាដើម។ ដោយដឹងមុនថា គម្រោងនឹងទៅជាយ៉ាងពេលកើតគ្រោះធម្មជាតិទាំងនោះ គេអាចសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យធន់ខ្លាំងបាន។

គម្រោង​ទប់ទល់​នឹង​ទឹកជំនន់​ឆ្នេរសមុទ្រ​ខាងកើត

លើសពីនេះ កម្មវិធីនេះក៏បានជួយបានកាត់បន្ថយរយៈពេលរចនាពី ៣០ ម៉ោង ក្នុងមួយទ្វារទឹក មកត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។

ក្រៅពីការរចនារចនាសម្ព័ន្ធ ក្រុមហ៊ុន Bentley Systems ក៏កំពុងប្រើប្រាស់កម្មវិធីរបស់ខ្លួនដើម្បីផ្សារភ្ជាប់គម្លាតរវាងវិស្វកម្ម និងការយល់ដឹងរបស់សាធារណជនផងដែរ។

Bentley Labs បានបញ្ចូលគ្នានូវបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាហ្គេម និង Gaussian splats ដែលជាបច្ចេកទេសបង្ហាញរូបភាព 3D ដ៏ទំនើប ដើម្បីបង្កើតការពិសោធន៍ជាក់ស្តែងនៃប្រព័ន្ធការពារថ្មីៗទាំងនេះ។

ផែនទី 3D បង្ហាញ​តំបន់​ម៉ាន់ហាតាន់​ក្រោម ជាមួយ​នឹង​តំបន់ជនលេច​ដែល​បង្ហាញ​ពី​ព្រំប្រទល់​ទំនាប​លេច​ទឹក​រយៈពេល 100 ឆ្នាំ​នៅ​ជិត​ទន្លេ និង​ស្ពាន។ ​រូបភាព៖ BIG

តាមរយៈការបង្ហាញរូបភាពឱ្យឃើញពីរបៀបដែលរបាំងទាំងនេះទប់ទឹកដែលកំពុងឡើងកម្ពស់ កម្មវិធីនេះផ្តល់នូវបទពិសោធន៍ជាក់ស្តែងដែលជួយឱ្យសាធារណជនយល់ពីសារៈសំខាន់ដ៏សំខាន់នៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមទាំងនេះ។

គំរូឌីជីថលដែលមានគុណភាពខ្ពស់ទាំងនេះបច្ចុប្បន្ននេះកំពុងដើរតួជាទាំងកន្លែងសាកល្បងដ៏ទំនើបសម្រាប់វិស្វករ និងជាឧបករណ៍អប់រំសម្រាប់ទីក្រុង។

រូបភាពបង្ហាញពីព្រំដែនដែលបង្កើតឡើងដោយជញ្ជាំងការពារទឹកជំនន់។ រូបភាព៖ BIG
- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Bentley ប្រើ AI បានដោយមានប្រសិទ្ធភាពដោយផ្ដោលលើចំណុចសំខាន់ ២!

ក្រុមហ៊ុន Bentley Systems កំពុងដាក់បញ្ចូលបច្ចេកវិទ្យា A […]

អឺរ៉ុបបង្ហាញមហិច្ឆតាអនុវត្តហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងខ្នាតធំ​​ ខណៈ Bentley​ ប្ដេជ្ញាជួយ

នៅក្នុងសន្និសីទ WindEurope 2026  ប្រទេសនៅអឺរ៉ុបបានកំណត់ […]

Bentley ដាក់បញ្ចូល AI ថ្មីក្នុងកម្មវិធី STAAD របស់ខ្លួន! AI នេះគ្មានពាក្យថា “ប្រហែល” ទេ គឺច្បាស់១០០%

Bentley Systems ថ្មីៗនេះបានបញ្ចូល AI បែបថ្មីដែលមានភាពជា […]

មកស្គាល់ពីកម្មវិធី ៥ ដែលត្រូវបានប្រើដើម្បីសង់គម្រោងខ្នាតយក្សមួយនៅឥណ្ឌា

ក្រុមហ៊ុនសាជីវកម្មផ្លូវដែកក្រោមដីដេលី (DMRC) ថ្មីៗនេះបា […]

គម្រោងសំណង់បន្ថយចំណាយរាប់លានដុល្លារ ដោយប្រើកម្មវិធីឆ្លាតវៃទាំងនេះ…

ក្រុមហ៊ុន Bentley Systems និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែ […]