ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូងចង់វិនិយោគលើវិស័យកសិកម្ម ពិសេសផ្តោតទៅលើស្វាយចន្ទី

ដឹកនាំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ីនឈុន គណៈប្រតិភូធុរកិច្ចមួយក្រុមបានសិក្សាស្វែងយល់ពីការបណ្តាក់ទុនកែច្នៃកសិ-ឧស្សាហកម្ម ដើម្បីបន្ថែមតម្លៃផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញសកល។

ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូង កំពុងតែស្វែងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដោយផ្តោតសំខាន់នោះគឺទៅលើស្វាយចន្ទី។ នេះបើយោងតាមប្រសាសន៍របស់លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ផាក ជូបុង បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសុវត្ថិភាពហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ។ លោកបន្តថា នៅពេលនេះក្រុមអ្នកវិនិយោគកំពុងតែស្វែងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់សំខាន់នោះគឺទៅលើស្វាយចន្ទី។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន អរគុណអ្នកវិនិយោគកូរ៉េដែលចាប់អារម្មណ៍វិនិយោគផ្នែកកសិកម្ម ផ្តោតលើស្វាយចន្ទី។សម្ដេចបន្តថា ប្រទេសកម្ពុជាមាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេសគឺផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។ សម្ដេចថា អ្វីដែលកម្ពុជាត្រូវការបន្ថែមនោះគឺអ្នកវិនិយោគដែលអាចកែច្នៃនូវកសិផលរបស់កម្ពុជាដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅលើទីផ្សារពិភពលោកផង។

តាមរយៈជំនួបខាងលើ រដ្ឋាភិបាលកម្ពុជា យល់ថាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង។ ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងជាឱកាសបន្ថែមទៀតដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ទៅថ្ងៃខាងមុខ ប្រទេសទាំងពីរនឹងអាចដើរដល់ជំហានមួយទៀតគឺការបង្កើតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]