Bentley ធ្វើទំនើបកម្ម Labs XR៖  អាចមើលផែនការគម្រោងហេដ្ឋារចនាសម្ព័ន្ធបែបរស់រវើក

ឧបករណ៍ថ្មីមួយពី Bentley Labs កំពុងផ្លាស់ប្ដូរវិធីដែលមនុស្សទូទៅស្វែងយល់ពីការដ្ឋានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយជួយធ្វើឱ្យវិស្វករ និងអ្នកពាក់ព័ន្ធអាចចូលទៅពិនិត្យមើលគម្រោងបែប 3D រស់រវើកបែបដូចពិតៗបាន មុនពេលការសាងសង់ចាប់ផ្តើមទៅទៀត។

ដោយប្រើប្រាស់វ៉ែនតា Apple Vision Pro អ្នកប្រើប្រាស់អាចធ្វើអន្តរកម្មជាមួយនឹងម៉ូដែលស្មុគស្មាញជាច្រើន ដូចជាស្ពាននៅទីក្រុងអាមស្ត្រដាមជាដើម ពីគ្រប់ទីកន្លែងក្នុងពិភពលោក។

គម្រោង “Labs XR Prototype” គឺពិសេសជាងបច្ចេកវិទ្យាការពិតនិម្មិត (Virtual Reality) បែបទូទៅ ដោយរក្សាទុកម៉ូដែលសំណង់ដ៏ធំៗ (BIM) នៅលើប្រព័ន្ធ Cloud។ លើសពីនេះ តាមរយៈការរួមបញ្ចូលគ្នារវាង iTwin របស់ Bentley ជាមួយនឹងបច្ចេកវិទ្យាភូមិសាស្ត្ររបស់ Cesium ប្រព័ន្ធនេះធានាថា រាល់ការកែប្រែលើការរចនា នឹងត្រូវបង្ហាញភ្លាមៗនៅក្នុងវ៉ែនតា ដោយមិនចាំបាច់ប្រើកម្លាំងម៉ាស៊ីនកុំព្យូទ័រខ្លាំងនៅនឹងកន្លែងនោះទេ។

គម្រោងសាកល្បងនេះក៏ប្រើប្រាស់បច្ចេកទេស “Gaussian splatting” ដែលជាបច្ចេកវិទ្យាទំនើបបំផុតសម្រាប់បង្ហាញព័ត៌មានលម្អិតដែលមានកម្រិតភាពច្បាស់ខ្ពស់។

អ្នករចនាបទពិសោធន៍អ្នកប្រើប្រាស់ (UX designer) លោកស្រី Liana O’Cleirigh បានមានប្រសាសន៍ថា៖ «ពួកយើងកំពុងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាចាប់យកការពិត (reality-capture) ដែលមានភាពប្រាកដប្រជាខ្ពស់បំផុត ជាមួយនឹងវ៉ែនតាដែលខ្លាំងបំផុតមួយដែលធ្លាប់ត្រូវបានបង្កើតឡើង»។

ក្រៅពីការចូលរួមពីអ្នកពាក់ព័ន្ធ វេទិកានេះកំពុងត្រូវបានប្រើប្រាស់ដើម្បីបណ្តុះបណ្តាលអ្នកត្រួតពិនិត្យស្ពាន និងផ្ទៀងផ្ទាត់ទិដ្ឋភាពសំខាន់ៗរបស់អ្នកប្រតិបត្តិនៅក្នុងបរិយាកាសនិម្មិតផងដែរ។

Bentley Labs គ្រោងនឹងបង្ហាញការអាប់ដេតថ្មីនេះកម្មវិធីនេះដែលនឹងដាក់ចូលក្នុងការប្រកួត “Year in Infrastructure” នៅខែតុលានេះ ដោយការអាប់ដេតនាពេលអនាគតនឹងរួមបញ្ចូលទាំង AI និងវ៉ែនតាកាន់តែច្រើនប្រភេទទៀត។

លោកស្រី Liana O’Cleirigh (កណ្តាល) ក្រុម Emerging Technologies និងលោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley នៅ YII ក្នុងទីក្រុង Amsterdam។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]