រយៈពេល ៥ឆ្នាំនេះ សិង្ហបុរី បានវិនិយោគនៅកម្ពុជាសរុប ៤០០លានដុល្លារ

ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ សិង្ហបុរីបានវិនិយោគសរុបចំនួន ៤០០លានដុល្លារនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅពិព័រណ៍ធុរកិច្ចសិង្ហបុរីឆ្នាំ ២០២៤។ ទិន្នន័យរបស់ CDC បង្ហាញថា សិង្ហបុរីស្ថិតក្នុងចំណោមប្រភពកំពូលទាំង ១០ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ជាមួយនឹងការវិនិយោគប្រមាណ ៤០០ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ការវិនិយោគនេះបានចូលរួម...

អាន​បន្ថែម

៧ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនដល់ ៤,៦ពាន់លានដុល្លារ

ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាមបានឈានដល់ ៤,៦ពាន់លានដុល្លារ កើនឡើង ២៣.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់ ២,២ពាន់លានដុល្លារ កើនឡើង ៣៧.៧ភាគរយ ដែលរួមមានម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀកប...

អាន​បន្ថែម

ក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទ...

អាន​បន្ថែម

កូរ៉េសម្រេចផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងរយៈពេល ៥ឆ្នាំ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយ​ ៣លានដុល្លារ ជាផ្លូវការហើយ ដើម្បីជួយអភិរក្សសារមន្ទីរទួលស្លែង ដំណាក់កាលទី២ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)។ អង្ការ KOICA និង យូណេស្កូ-UNESCO បានចុះហត្ថលេខាជាផ្លូវការលើ "កិច្ចព្រមព្រៀងផ្តល់ជំនួយ" និង “កំណត់ហេតុនៃកិច្ចពិភាក្សា”ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងដំណាក់កាលទី២ ដោយផ្តោតលើ "ការអប់រំសន្តិភាព កា...

អាន​បន្ថែម

កម្ពុជា-ចិន​ សម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

កម្ពុជា​ និងចិន បានសម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីពង្រឹង និងបង្កើនចំណងមិត្តភាព និងផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ នេះបើតាមពិធីសម្ពោធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ផ្សា...

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនចំនួន១៩ ចាប់អារម្មណ៍ចង់វិនិយោគវិស័យបច្ចេកវិទ្យាបៃតង និងឥណទានកាបូននៅកម្ពុជា

ក្រុមហ៊ុនរបស់ប្រទេសជប៉ុនចំនួន​ ១៩ ចង់ធ្វើការវិនិយោគនៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាបៃតង និងឥណទានកាបូននៅកម្ពុជានាពេលខាងមុខ។ ការបង្ហាញពីចំណាប់អារម្មណ៍ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ថ្លែងតំណាងក្រុមហ៊ុនទាំង១៩ លោកស្រី Mio Kawada បានវាយតម្...

អាន​បន្ថែម

កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាសម្រួលនិតិវិធីវិនិយោគ ដើម្បីទាក់ទាញវិនិយោគបន្ថែមពីបរទេស

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីសម្របសម្រួលនិតិវិធីនៃការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅទាក់ទាញការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ ជំនួបពិភាក្សានេះ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលថ្ងៃទី៧ ខែសីហា...

អាន​បន្ថែម

ថៃកំពុងស្រូបទាញប្រយោជន៍ដ៏មហាសាលពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកលដែលកំពុងហូរចេញពីចិន

ប្រទេសថៃ កំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ស្រូបយកខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មលើវិស័យឧស្សាហកម្មសំខាន់ៗបន្តពីប្រទេសចិនមកដំឡើងក្នុងប្រទេសខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ខណៈប្រទេសចិននឹងប្រែឋានៈក្លាយជាប្រទេសអភិវឌ្ឍ (Developed country) ដែលនឹងត្រូវផ្ទេររោងចក្រផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនទៅខាងក្រៅប្រទេសវិញ នេះបើយោងតាមប្រភពពី Jones Lang LaSalle (JLL) ធ្វើបច្ចុប្បន្នភាពដោយ Retalkasia ដែលបានចេញ...

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា្សង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារ នៅខេត្តកណ្តាល

អង្គការបេះដូងជប៉ុន កំពុងជួយសាងសង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារ ដែលមានកម្ពស់ ៣ជាន់ នៅក្នុងខេត្តកណ្តាល។ នេះបើតាមផេកហ្វេកប៊ុក Japan Heart មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា(Hideto Yoshioka) ជាស្ថាបនិកអង្គការបេះដូងជប៉ុន និងជាវេជ្ជបណ្ឌិតឯកទេស វះកាត់ជំងឺកុមារ បានឱ្យដឹងថា មន្ទីរពេទ្យថ្មីនេះ នឹងត្រូវបានសាងសង់ឡើងដោយមានកម្ពស់ ៣ជាន់ មា...

អាន​បន្ថែម

កូរ៉េជួកូរ៉េជួយកម្ពុជា ១០លានដុល្លារ ដើម្បីអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា

រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) បានផ្តល់ជំនួយចំនួន ១០លានដុល្លារអាម៉េរិក ដើម្បីជួយអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២-២០២៦។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ KOICA ។ ប្រភពដដែលនេះ បានបន្ថែមឱ្យដឹងថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅបាត់ដំបង KOICA រួមជាមួយនិងក្រសួង​អភិវឌ្ឍន៍ជនបទ បានបើកដំណើរការ "គម្រោងការ...

អាន​បន្ថែម