ជប៉ុនជួយកម្ពុជា្សង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារ នៅខេត្តកណ្តាល

អង្គការបេះដូងជប៉ុន កំពុងជួយសាងសង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារ ដែលមានកម្ពស់ ៣ជាន់ នៅក្នុងខេត្តកណ្តាល។ នេះបើតាមផេកហ្វេកប៊ុក Japan Heart មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា(Hideto Yoshioka) ជាស្ថាបនិកអង្គការបេះដូងជប៉ុន និងជាវេជ្ជបណ្ឌិតឯកទេស វះកាត់ជំងឺកុមារ បានឱ្យដឹងថា មន្ទីរពេទ្យថ្មីនេះ នឹងត្រូវបានសាងសង់ឡើងដោយមានកម្ពស់ ៣ជាន់ មាន១០០បន្ទប់ ក្នុងនោះមាន ៤បន្ទប់ ជាបន្ទប់វះកាត់ដែលប្រើរយ:ពេល ១៥ខែក្នុងការសាងសង់ ហើយគ្រោងនឹងបើកដំណើរការ នៅខែតុលា ឆ្នាំ២០២៥។

លោកបានបន្ថែមថា មន្ទីរពេទ្យនេះ​ នឹងអាចសង្គ្រោះដល់អាយុជីវិតកុមារមានជំងឺមហារីក ហើយក៏ជាគម្រោងដ៏សំខា​ន់​ក្នុងការបង្កើតឱកាសដល់ពួកគេបានសម្រេចក្តីស្រមៃនាពេលអនាគតរបស់ពួកគេផងដែរ។

ទន្ទឹមនឹងនេះ អង្គការបេះដូងជប៉ុន ប្តេជ្ញាចិត្តថានឹង ផ្តល់សេវាថែទាំវេជ្ជសាស្រ្ត ប្រកបដោយគុណភាពខ្ពស់បំផុត ហើយអ្នកជំងឺកុមារទាំងអស់នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ និងស្មើភាពគ្នានៅមន្ទីរពេទ្យថ្មីនេះ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]