Bentley Systems ប្រកាសពីកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយ Worldsensing

Worldsensing បានទិញយកអាជីវកម្មឧបករណ៍តភ្ជាប់សេនស័រ sensemetrics ខណៈដែល Bentley ក្លាយជាអ្នកវិនិយោគឈានមុខគេក្នុងកម្មវិធី Worldsensing’s Series D Capital Raise ហើយភាគីទាំងពីរបានរួមគ្នាដើម្បីចែកចាយក្នុងទីផ្សារផ្តាច់មុខ។ ក្រុមហ៊ុន Bentley Systems បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើនល្បឿនជាយុទ្ធសាស្រ្តក្នុងការអនុម័តគម្រោងហេដ្ឋារចនាសម្ព័ន្ធ IoT ដែលជាជំហានមួយបន្ថែមទៀតសម្រាប់អ្នករចនាគម្រោងហេដ្ឋារចនាសម្ព័ន្ធ អ្នកសាងសង់ និងម្ចាស់ប្រតិបត្តិករក្នុងការប្រើប្រាស់គំរូហេដ្ឋារចនាសម្ព័ន្ធនៃឌីជីថលភ្លោះ។ ឥឡូវនេះ Worldsensing កំពុងទទួលបានពី Bentley sensemetrics នូវការតភ្ជាប់ឧបករណ៍ដើម្បីពង្រីកការផ្គត់ផ្គង់ផ្នែករឹង។ Bentley ក៏នឹងក្លាយជាអ្នកវិនិយោគនាំមុខគេក្នុងការបង្កើនដើមទុនរបស់ Worldsensing ។ ការទិញយកក្រុមហ៊ុន Worldsensing ដែលជាអាជីវកម្មឧបករណ៍ភ្ជាប់ Thread ដែលគេស្គាល់ថា ជា បច្ចេកវិជ្ជាប្រទាក់ក្រឡាដែលចំណាយថាមពលទាប និងត្រូវបានរចនាឡើងដើម្បីភ្ជាប់ឧបករណ៍ទាំងអស់នៅក្នុងផ្ទះឬអគាររបស់អ្នក ដែលវាផ្តល់នូវជម្រើសថ្មីដល់អ្នកប្រើ ជាមួយឧបករណ៍ចាប់សញ្ញា ឬការគ្រប់គ្រងឧបករណ៍ចាប់សញ្ញា Active ដែលជាតម្រូវការមួយដ៏សំខាន់។ Thread ផ្តល់នូវការតភ្ជាប់ឧបករណ៍ចាប់សញ្ញាអ៊ីនធឺណិតដើម្បីភ្ជាប់ឧបករណ៍ចាប់សញ្ញាជាមួយល្បឿនដ៏លឿន និងការទាញយកទិន្នន័យពីឧបករណ៍ចាប់សញ្ញាទៅកាន់ម៉ាស៊ីន cloud សម្រាប់ការវិភាគ។ Thread គឺជាឧបករណ៍ភ្ជាប់ឧបករណ៍ចាប់សញ្ញាស្វយ័តពេញលេញជាមួយនឹងម៉ូដឹម 4G/LTE រួមបញ្ចូលគ្នាជាជម្រើសសម្រាប់បណ្តាញប្រទាក់ក្រឡាឥតខ្សែ និងមានភ្ជាប់ជាមួយថ្មសាកនៅដែលធន់នឹងអាកាសធាតុ។ […]

អាន​បន្ថែម

Cupix បន្ថែម CupixWorks ទៅក្នុង Bentley ដំណើរការដោយកម្មវិធី iTwin

ដំណោះស្រាយសំណង់ឌីជីថលតែមួយគត់ដែលអាចឱ្យគ្រប់ដំណាក់កាលនៅក្នុងវដ្តជីវិតដែលបានសាងសង់រួច ក្រុមហ៊ុន Cupix បានប្រកាសនៅថ្ងៃនេះអំពីការបន្ថែមផលិតផលឈានមុខគេគឺ CupixWorks ទៅ Bentley Systems ដែលដំណើរការដោយកម្មវិធី iTwin។ Cupix™ ដែលជាវេទិកាឌីជីថលភ្លោះ ជាសកលដែលផ្តល់នូវការមើលឃើញ និងការវិភាគសម្រាប់ម្ចាស់ និងអ្នកសាងសង់ទូទាំងវដ្តជីវិតដែលបានបង្កើតគម្រោងទាំងមូល. កម្មវិធី CupixWorks គឺជាវេទិកាភ្លោះឌីជីថល 3D ទំនើបបំផុត ដែលអនុញ្ញាតឱ្យធ្វើការសម្រេចចិត្ត និងការសហការគ្នាឆ្លងកាត់គ្រប់ដំណាក់កាលនៃវដ្តជីវិតរបស់គម្រោងសំណង់អគារ។ ទាំងអ្នកគ្រប់គ្រងគម្រោង អ្នកម៉ៅការទូទៅ ស្ថាបត្យករ និងម្ចាស់ អាចមើលពីចម្ងាយ តាមដាន និងគ្រប់គ្រងវឌ្ឍនភាពនៅនឹងកន្លែង តាមរយៈបរិបទ 3D និងការរុករក 3D ដូចជីវិតពិត ដោយភាពរស់រវើក។ តាមរយៈការប្រើប្រាស់ Bentley iTwin Platform កម្មវិធី CupixWorks អាចធ្វើសមកាលកម្ម (synchronization) និងមើលឃើញទិន្នន័យដោយចាប់យករូបភាព 3D, កម្រិត 360° — រួមជាមួយនឹងម៉ូដែល BIM បូកនឹងទិន្នន័យផ្ទាល់ខ្លួន — ហើយផ្អែកតាមភូមិសាស្ត្រដើម្បីដាក់រូបភាពនៅក្នុងទីតាំងជាក់ស្តែងទៅក្នុងការដ្ឋានសាងសង់ពិតៗ។ លោក Simon […]

អាន​បន្ថែម

Bentley Systems បង្ហាញគម្រោងវិស្វកម្មធំៗដោយប្រើកម្មវិធី LumenRT សម្រាប់ NVIDIA Omniverse

ការបង្កើតបទពិសោធន៍ 3D/4D ដ៏អស្ចារ្យ មើលឃើញពីគំរូពិតនៅក្នុងការងាររចនា សាងសង់ និងប្រតិបត្តិការប្រើប្រាស់ សម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈឌីជីថលភ្លោះ នឹងជួយកែលម្អកិច្ចទំនាក់ទំនងគ្នាក្នុងក្រុមការងារ និងកិច្ចសហប្រតិបត្តិការល្អរវាងអន្តរសា្ថប័ន ក្រុមហ៊ុន Bentley Systems បានបង្ហាញពីរប្រសិទ្ធិភាពប្រើប្រាស់កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse ដំណើរការដោយ iTwin ដែលជាដំណោះស្រាយសម្រាប់អង្គភាពក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធបង្កើតរូបភាពនិមិ្មតគួរឱ្យទាក់ទាញ ជាមួយល្បឿន និងគុណភាពដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើការសម្រេចចិត្តជាមួយព័ត៌មានប្រសើរជាងមុន និងជាគន្លឹះប្រកួតប្រជែងដើម្បីទទួលបានគម្រោងជាច្រើនទៀត។ កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse គឺជាកម្មវិធីផ្នែកវិស្វកម្មដំបូងគេនៅក្នុងទីផ្សារ ដែលត្រូវបានបង្កើតឡើងនៅលើ Omniverse ដែលជាវេទិកាសម្រាប់បង្កើត និងប្រើប្រាស់នៅក្នុងកម្មវិធី metaverse។ ការរួមបញ្ចូលគ្នានៃ NVIDIA Omniverse និង Bentley iTwin បានផ្តល់ឱ្យយើងទទួលបានបទពិសោធន៍ 3D/4D ពិតៗ ដើម្បីមើលឃើញពីគំរូហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះប្រសើរជាងមុន។ សមត្ថភាពរួមបញ្ចូលគ្នាកំពុងផ្តល់នូវបទពិសោធន៍ថ្មី និងលទ្ធផលមិនគួរឱ្យជឿសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងមានលក្ខណៈស្មុគស្មាញបំផុតមួយចំនួនជុំវិញពិភពលោកយើងនេះ។ ការចាប់ផ្តើមប្រើប្រាស់ LumenRT សម្រាប់ NVIDIA Omniverse ដំបូង គឺក្រុមហ៊ុនវិស្វកម្ម […]

អាន​បន្ថែម

សេវាកម្មគ្រប់គ្រងសំណង់ឌីជីថលថ្មីដោយផ្អែកលើ SYNCHRO ត្រូវបានប្រកាសឱ្យប្រើប្រាស់

ការផ្តល់សេវាកម្មរួមបញ្ចូលកម្មវិធីឌីជីថល (ទាំងឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិ) និងប្រឹក្សាយោបល់សម្រាប់សំណង់ឌីជីថលភ្លោះ កំពុងចាប់ដាក់ឱ្យដំណើរការនៅក្នុង Bentley Infrastructure Cloud ក្រុមហ៊ុន Bentley Systems បានប្រកាសពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន WSB ដើម្បីដឹកនាំម្ចាស់ហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិល និងអ្នកម៉ៅការសាងសង់ដើម្បីទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB បានចាប់ផ្តើមផ្តល់ដំណោះស្រាយគ្រប់គ្រងសំណង់ឌីជីថលថ្មី និងសេវាកម្មប្រឹក្សាយោបល់ដោយផ្អែកលើ កម្មវិធី SYNCHRO របស់ក្រុមហ៊ុន Bentley ដើម្បីជួយទីផ្សារហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិលយកឈ្នះលើបញ្ហាប្រឈមនៃការទទួលយកលំហូរការងារឌីជីថលថ្មីដោយផ្អែកលើគំរូ និងការទាញយកអានុភាពនៃថាមពលសំណង់ឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB គឺជាក្រុមហ៊ុនដំបូងគេដែលចូលរួមក្នុងកម្មវិធី Bentley Digital Integrator Program ដែលមានន័យថា ជាការឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិកម្មវិធីឌីជីថល សម្រាប់ការងារសាងសង់ និងដើម្បីផ្តល់នូវការគាំទ្រផ្នែកទីផ្សារ និងការផ្ទេរចំណេះដឹងទៅកាន់ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងគម្រោង រួមជាមួយប្រព័ន្ធរួមបញ្ចូលគ្នា ដើម្បីបង្កើត និងថែទាំឌីជីថលភ្លោះសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់អតិថិជន។ ការងារសាងសង់ជារឿយៗគឺផ្អែកលើប្លង់ 2D សន្លឹកក្រដាស់ និងលំហូរការងារដោយផ្អែកលើឯកសារ ដែលបណ្តាលឱ្យមានកំហុសការងារ ខ្ជះខ្ជាយពេលវេលា និងការងារធ្វើឡើងវិញដែលបណ្តាលឱ្យគម្រោងភាគច្រើនចំណាយលើសថវិកា និងយឺតយ៉ាវ។ ក្រុមហ៊ុន […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley System ប្រកាសជ្រើសរើសអ្នកចូលរួមប្រកួតពានរង្វាន់ជ័យលាភីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ប្រចាំឆ្នាំ២០២៣

អ្នកឈ្នះដែលត្រូវជ្រើសរើស និងប្រកាសជ័យជំនះ ក្រោមប្រធានបទឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីប្រគល់ពានរង្វាន់ឌីជីថលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផ្នែកកម្មវិធីសូហ្វវែរពាក់ព័ន្ធការងារសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសទទួលពាក្យប្រកួតជ្រើសរើសម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ 2023 Going Digital Awards in Infrastructure ដែលជាពានរង្វាន់សាកលដ៏ធំមួយ ត្រូវបានវិនិច្ឆ័យដោយគណៈវិនិច្ឆ័យឯករាជ្យនៃអ្នកជំនាញក្នុងឧស្សាហកម្មសំណង់ ដើម្បីវាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសសម្រាប់ការឈានទៅរកភាពជឿនលឿនផ្នែកឌីជីថលនៅក្នុងវិស័យសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ថ្ងៃផុតកំណត់សម្រាប់ការទទួលពាក្យ គឺថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣ ។ អ្នកប្រើប្រាស់កម្មវិធី Bentley នឹងមានសិទ្ធិចូលរួមជាមួយគម្រោងរបស់ពួកគេនៅក្នុងកម្មវិធី Going Digital Awards in Infrastructure មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – មុនការសាងសង់/ការឌីហ្សាញជាគំនិត ការរចនា ការសាងសង់ ឬក្នុងដំណាក់កាលប្រើប្រាស់នោះទេ អ្នកជាប់ឈ្មោះចុងក្រោយចំនួនបីនាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ប្រភេទពានរង្វាន់នីមួយៗ និងឈ្នះការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Year in Infrastructure and Going Digital Awards ក្នុងនាមជាភ្ញៀវរបស់ Bentley Systems។ […]

អាន​បន្ថែម