តើអាមេរិកប្រើបច្ចេកវិទ្យាអ្វីដើម្បីជួសជុលស្ពានចាស់ៗជាង ១០០០ កន្លែង បានយ៉ាងលឿន?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិកថ្មីៗនេះបានបង្ហើបពីការប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ថ្មីមួយដើម្បីជួសជុលស្ពានចាស់ទ្រុឌទ្រោមជាង ១,០០០ កន្លែងបានយ៉ាងលឿន ដោយមិនចាំបាច់ប្រើពេលដល់ទៅជាង១០ឆ្នាំ ឬចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ។

តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Digital Twin​ ក្រុមហ៊ុនវិស្វកម្ម Qk4 បានធ្វើទំនើបកម្មកម្មវិធីស្ពានរបស់រដ្ឋ ដោយកាត់បន្ថយពេលវេលាត្រួតពិនិត្យបានរហូតដល់ ៩០% និងសន្សំថវិការាប់លានដុល្លារ។

បន្ទាប់ពីគ្រោះទឹកជំនន់នៅក្នុងឆ្នាំ ២០២២ រដ្ឋ Kentucky បានប្រឈមមុខនឹងភារកិច្ចដ៏លំបាកក។ ស្ពានជាង ១,០០០ កន្លែងត្រូវការការជួសជុល ដែលស្ពានភាគច្រើនបានខូចខាតផ្នែករចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។

ប្រសិនបើប្រើប្រាស់វិធីសាស្ត្របែបធម្មតា គម្រោងនេះអាចនឹងចំណាយពេល ១០ ឆ្នាំ និងអស់ប្រាក់ប្រហែល ៧ លានដុល្លារអាមេរិក។ ក្រោយវិភាគ ក្រុមហ៊ុនយល់ថាការប្រើវិធីបែបធម្មតាគឺមិនទាន់ពេលឡើយ ខណៈសម្រេចចិត្តជ្រើសរើសប្រើកម្មវិធីរបស់ Bentley

កាលពីមុន អ្នកវាស់វែងត្រូវចំណាយពេលរាប់ខែដើម្បីវាស់ស្ទង់ស្ពានមួយដោយផ្ទាល់ និងគូរទិន្នន័យដោយដៃ។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Bentley ក្រុមវិស្វករប្រើប្រាស់ដ្រូន (Drones) និងឧបករណ៍ស្កែនឡាស៊ែរ ដើម្បីបង្កើត “Digital Twin” ដែលជាប្លង់និម្មិត 3D ដ៏មានសុក្រិតភាពខ្ពស់នៃស្ពានទាំងនោះ។ គំរូនេះប្រាប់យ៉ាងលម្អិតថាស្ពាននោះខូចត្រង់ណាស់ ហើយត្រូវជួសជុលយ៉ាងដូចម្ដេច។

ក្រោយពីបានទិន្នន័យ វិស្វករបានប្រើ AI ដើម្បីវិភាគលើចំណុចកំហូចនីមួយៗនោះ។ ទិន្នន័យនីមួយៗបានប្រាប់កុំព្យូទ័រយ៉ាងច្បាស់ថាវាជាកំហូចប្រភេទអ្វី ជាកំហូចធ្នឹមដែក ឬកំហូចសសរបេតុងជាដើម។ បន្ទាប់មកវាប្រាប់ថាត្រូវជួសជុលយ៉ាងដើម្បីស្ដាររចនាសម្ព័ន្ធទាំងមូល។

ការស្ទង់មតិស្ពានដែលធ្លាប់ចំណាយពេល ៣ ខែ ឥឡូវនេះត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ ការសន្សំសំចៃពេលវេលាយ៉ាងច្រើននេះ បានជួយឱ្យក្រុមហ៊ុនកាត់បន្ថយចំណាយយ៉ាងសន្ធឹកសន្ធាប់ពី ៧ លានដុល្លារអាមេរិក មកនៅត្រឹម ៣.៥ លានដុល្លារអាមេរិក។

លើសពីនេះ គំរូឌីជីថលទាំងនេះមានភាពច្បាស់លាស់ខ្លាំង ដែលវិស្វករអាចមើលឃើញចំណុចខ្វះខាត និងរៀបចំផែនការជួសជុលបានតាំងពីនៅក្នុងការិយាល័យ ដែលជួយកាត់បន្ថយកំហុសអចេតនារបស់មនុស្ស និងរក្សាសុវត្ថិភាពកម្មករពីតំបន់ចរាចរណ៍ដែលមានគ្រោះថ្នាក់។

កម្មវិធីនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដែលបច្ចុប្បន្នត្រូវបានគេយកទៅប្រើប្រាស់ជាគំរូសម្រាប់រដ្ឋផ្សេងទៀតទូទាំងប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]