បណ្តាក្រុមហ៊ុនធំៗចំនួន១៤ កំណត់ថាប្រទេសកម្ពុជាជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់

បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដាចំនួន១៤  បានចាប់អារម្មណ៍លើទីផ្សារកម្ពុជា ខណៈពួកគេ ក៏ចង់ប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដាចំនួន១៤ កាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០...

អាន​បន្ថែម

បច្ចុប្បន្ន នៅកម្ពុជាមានសមាគម អង្គការមិនមែនរដ្ឋាភិបាល បានចុះបញ្ជីនៅក្រសួងមហាផ្ទៃបានជិត ៧០០០

បច្ចុប្បន្ននៅកម្ពុជាមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន ៦.៦៤៩ ហើយ។ នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តម ទូច សុឃៈ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ទូច សុឃៈ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះក្នុងបញ្ជីនៅក្រសួ...

អាន​បន្ថែម

ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ សន្យាជួយជំរុញជំនាញទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារនៅកម្ពុជា

ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសដែលមានសាខា ជាង៥០០ នៅទូទាំងប្រទេសចិន នឹងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ដើម្បីជួយជំរុញលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារកាន់តែប្រសើរ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Hu Heng ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាប្រកាសជាថ្មីក្នុងដាក់គោលដៅអភិវឌ្ឍព្រលានយន្តហោះភ្នំពេញ(ឬពោធិ៍ចិនតុង)

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់ ឬព្រលានពោធិ៍ចិនតុង) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដដែល ខណៈបច្ចុប្បន្នរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣លានដុល្លារ ក្នុងមួយឆ្នាំ លើការថែទាំក្នុងគោលដៅសំខាន់ៗចំនួន២។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ កាលថ្ងៃទី២០ ខែតុលា ឆ្នា...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៧ នៅក្រុងព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបន្តផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៨០លានដុល្លារ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ ​ផុសផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមា...

អាន​បន្ថែម

ស្ថាប័ន២ រួមគ្នាពង្រឹង​សមត្ថភាពសហគ្រាសក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទនៅកម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បាន​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាពង្រឹងសមត្ថភាពសហគ្រាសនៅកម្ពុជា លើការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម សំដៅគាំទ្រសេដ្ឋកិច្ចជនបទឱ្យកាន់តែប្រសើរឡើង។ ​ពិធី​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ គឺធ្វើឡើងក្នុងក្របខណ្ឌនៃការ​គ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងព...

អាន​បន្ថែម

កម្ពុជានឹងទិញយន្ដហោះចិនចំនួន ២០គ្រឿង ដើម្បីបង្កើនការតភ្ជាប់ដែនអាកាសរវាងប្រទេសទាំងពីរ

ក្រុមហ៊ុនកម្ពុជា Cambodia Airways គ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់ប្រភេទ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿង ត្រូវបានបញ្ជាក់ពីការបញ្ជាទិញរួចរាល់ហើយ និង ចំនួន ១០គ្រឿងផ្សេងទៀត ស្ថិតក្នុងការបញ្ជាទិញបន្ទាប់។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ លោក Wang Wenbin បានឱ្យដឹងថា ក្នុងពិធី...

អាន​បន្ថែម

រដ្ឋបន្តលើកទឹកចិត្តពិសេសដល់គម្រោង ១៧គម្រោង តម្លៃ $២៥៧លាន នៅក្រុងព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៥៧លានដុល្លារអាមេរិក។ នេះបើតាមទំព័រ​ហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ​បានចេញផ្សាយកាលពីពេលថ្មីៗនេះ។ ប្រភពដដែលនេះ បានឱ្យដឹងបន្ថែមថា គម្រោងចំនួន ១៧ គម្រោងនោះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៦ និង គម្រោងថ្មី ចំនួន ១១ ដែលមានទុនវិនិ...

អាន​បន្ថែម

ក្រសួង​ចេញ​វិធានការ​សុវត្ថិភាពក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​មុន​រដូវវស្សា និង​បុណ្យ​ភ្ជុំបិណ្ឌមកដល់

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ ក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចេញវិធានការសុវត្ថិភាពសំខាន់ៗ ក្នុងគោលបំណងពង្រឹងសុវត្ថិភាពការធ្វើដំណើរតាមផ្លូវទឹកក្នុងរដូវវស្សា ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារប្រតិបត្តិករសាឡាង ម្ចាស់កប៉ាល់ សមាជិកនាវិក និងអ្នកដំណើរដែលធ្វើដំណើរតាមដងផ្លូវទឹក និងឆ្នេរសមុទ្ររបស់ប្រទេសនេះ ក្រសួងបានគូ...

អាន​បន្ថែម

កម្ពុជា បង្ហាញផែនការសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ទៀត តាមបណ្តោយព្រំដែនជាមួយវៀតណាម

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែង នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង ដែលសា...

អាន​បន្ថែម