កម្ពុជា និងសិង្ហបុរី សហការគ្នាសង់រោងចក្រច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២លានដុល្លារ នៅកំពង់ធំ

ក្រុមហ៊ុន CSNC Agriculture ជាក្រុមហ៊ុនខ្មែរ-សិង្ហបុរី បានសហការគ្នាសម្ពោធបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២លានដុល្លារ នៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី០៦​​ ខែធ្នូ ឆ្នាំ២០២៣។ ...

អាន​បន្ថែម

រដ្ឋនឹងកែតំបន់រុនតាឯកឱ្យក្លាយជាទីក្រុងរុនតាឯក ខណៈហេដ្ឋារចនាសម្ព័ន្ធមានគ្រប់គ្រាន់ហើយ

រដ្ឋកំពុងរៀបចំកែប្រែតំបន់រុនតាឯកឱ្យក្លាយជាទីក្រុងរុនតាឯក ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង ខណៈទីតាំងនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ នេះបើតាមសម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុន តាឯក និងពាក់ស្នែង នាថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២៣ នៅខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យរយៈពេលមធ្យមនិ...

អាន​បន្ថែម

រដ្ឋនឹងសង់ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីស្ពានអាកាសក្បាលថ្នល់ទៅព្រលានក្រុងតាខ្មៅ ខណៈបច្ចុប្បន្នព្រលានថ្មីនេះសម្រេចបាន ៥៥% ហើយ

វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥៥ភាគរយហើយ ដោយចំណាយទឹកប្រាក់សរុបអស់ជាង៥០% នៃតម្លៃគម្រោងសរុបជាង ១,៥ ពាន់លានដុល្លារអាមេរិក និងគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ ។ នេះបើយោងតាមលោកឧកញ៉ា Charles Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd ផ្តល់បទសម្ភាសន៍ជូន Construction & Propery News កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣នេះ។ (អានបន្ថែម) ដោយឡែកចំពោះព័ត៌...

អាន​បន្ថែម

ចិនកំពុងពិនិត្យលទ្ធភាពបង្កើតតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា

ក្រុមហ៊ុន Guangzhou Youdi Bio-technology ជាប្រភេទក្រុមហ៊ុនវេជ្ជសាស្ត្រមកពីទីក្រុងក្វាងចូវ ប្រទេសចិន បានបង្ហាញពីគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។...

អាន​បន្ថែម

គិតមកទល់ពេលនេះ អាមេរិកបានផ្តល់ជំនួយ ៤លានដុល្លារ សម្រាប់គម្រោងអភិរក្សប្រាសាទភ្នំបាខែង

គិតចាប់តាំងពីឆ្នាំ ២០០៤ មកទល់ពេលនេះ កម្មវិធី AFCP របស់សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ៨ដង គិតជាទឹកប្រាក់សរុប ៤លានដុល្លារ មកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារអភិរក្សប្រាសាទភ្នំបាខែង ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះដែរ កម្មវិធី AFCP ទើបតែបានធ្វើពិធីចុះហត្ថលេខាផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ សម្រាប់ថែរក្សាអភ...

អាន​បន្ថែម

រដ្ឋសម្រេចសង់រោងចក្រថ្មី៥ តម្លៃជាង ៣៥លានដុល្លារ នៅតាកែវ កណ្តាល កំពង់ស្ពឺ និងភ្នំពេញ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីសង់រោងចក្រថ្មីចំនួន៥ ក្រោមទុនវិនិយោគ ៣៥.៣លានដុល្លារ ដែលអាចបង្កើតការងារបាន ៨.៧៦១កន្លែង សម្រាប់ពលរដ្ឋរស់នៅខេត្តតាកែវ កំពង់ស្ពឺ កណ្តាលនិងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ វិច្ឆិកា ២០២៣។ ក្រុមហ៊ុនទាំង៥នោះរួមមានដូចខាងក្រោម៖ ១. “XIN ANG SHOES (CAMBODIA) MANUFACTURING CO.,...

អាន​បន្ថែម

ស្ថានីយ៍ផលិតអគ្គិសនីប្រើថាមពលព្រះអាទិត្យដ៏ធំ តម្លៃជាង $៦៥លាន នឹងសង់នៅខេត្តស្វាយរៀង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចុះបញ្ជីជូនដល់ក្រុមហ៊ុនដ៏ធំមួយ ដើម្បីវិនិយោគសាងសង់ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ តម្លៃ ៦៥,៥លានដុល្លារ នៅខេត្តស្វាយរៀង ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ វិច្ឆិកា ២០២៣។ គម្រោងសង់ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនេះ មានអានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស...

អាន​បន្ថែម

រដ្ឋអនុម័តសង់រោងចក្រថ្មីចំនួន៧ តម្លៃជិត ៣៣លានដុល្លារ នៅស្វាយរៀង និងព្រះសីហនុ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៧ ដើម្បីសង់រោងចក្រថ្មីចំនួន៧ ក្រោមទុនវិនិយោគ ៣២.៩លានដុល្លារ ដែលអាចបង្កើតការងារបាន ៣.៤៧០កន្លែង សម្រាប់ពលរដ្ឋរស់នៅខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ វិច្ឆិកា ២០២៣។ ក្រុមហ៊ុនទាំង៧នោះរួមមានដូចខាងក្រោម៖ ១- “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណ...

អាន​បន្ថែម

ជំនួសឱ្យគម្រោងជីកព្រែកភ្ជាប់សមុទ្រ ថៃចំណាយ ២៧ពាន់លានដុល្លារសាងសង់ស្ពានអាកាសភ្ជាប់សមុទ្រពីរ

រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងវិនិយោគទឹកប្រាក់ ២៧ពាន់លានដុល្លារ ដើម្បីបើកដំណើរការឡើងវិញនូវផែនការឆ្នាំ២០២០ ដើម្បីសាងសង់ស្ពានអាកាសភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិចទៅមហាសមុទ្រឥណ្ឌាចម្ងាយ ១០០គីឡូម៉ែត្រ ត្រង់តំបន់ក្រា ( Kra Isthmus) ។ ជំនួសឱ្យផែនការព្រែកជីកក្រា (kra canal) ដែលភ្ជាប់សមុទ្រទាំងពីរពីខាងកើតទៅខាងលិចប្រទេសថៃ ផែនការដ៏ធំមួយនេះត្រូវបានស្នើឡើងកាលពីបីឆ្នាំមុន(២០២០) ដោយផ្តោតលើការសាងសង់ស្ពានអាកាសសម្រ...

អាន​បន្ថែម

ទីក្រុងហាណូយបើកការដ្ឋានសង់ទីក្រុងឆ្លាតវៃ និងអគារកម្ពស់ ១០៨ជាន់ ខ្ពស់ជាងអគារនៅម៉ាឡេស៊ីនិងតៃវ៉ាន់

ទីក្រុងហាណូយបានចាប់ផ្តើមដំណើរការសាងសង់ទីក្រុងឆ្លាតវៃ កាលពីថ្ងៃទី១១ វិច្ឆិកាកន្លងទៅ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ២៧២ហិចតា ដោយវិនិយោគថវិកាចំនួន ៤,២ពាន់លានដុល្លារអាមេរិក។ ចំណុចស្នូលនៃទីក្រុងឆ្លាតវៃថ្មីនេះ គឺការសាងសង់អគារ Phuong Trach Tower ដែលជាអគារហិរញ្ញវត្ថុខ្ពស់ជាងគេនៅវៀតណាមកម្ពស់ ១០៨ជាន់ គឺខ្ពស់ជាងអគារភ្លោះ Twin Tower របស់ម៉ាឡេស៊ី (៨៨ ជាន់) និងអគារ Taipei 101 របស់តៃវ៉ាន់ (១០១ជាន់)ទៅទៀត នេះបើយោងតាមសា...

អាន​បន្ថែម